ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីបាននិងកំពុង ស្ថាបនាផ្លូវថ្មីមួយខ្សែទៀតនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ

131

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបាននិងកំពុងស្ថាបនាផ្លូវថ្មីមួយខ្សែទៀតនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលកំណាត់ផ្លូវថ្មី១ខ្សែនេះពីមុនមក មិនអាចធ្វើចរាចរណ៍ទៅមកបានឡើយ តែដោយការយកចិត្តទុកដាក់ពីលោក ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានបើកទូលាយកំណាត់ផ្លូវ១ខ្សែនេះបានជោគជ័យ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋ។

   ដើម្បីជម្រុញការងារនេះអោយបានលឿននិងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស លោកឯក ឃុនដឿនអភិបាលខណ្ឌទួលគោកនាវេលាថ្ងៃត្រង់ទី១១មករានេះបានដឹកនាំអាជ្ញាធរសង្កាត់និងមន្ត្រីជំនាញចុះពិនិត្យការដ្ឋាននិងបានជម្រុញអោយក្រុមការងារដែលបាននិងកំពុងអនុវត្តលើការងារនេះ អនុវត្តការងារអោយបានត្រឹមត្រូវទៅតាមទំហំផ្លូវដែលមាននៅក្នុងគម្រោង។

   លោកឯក ឃុនដឿនបានបញ្ជាក់ថា កំណាស់ដែលបាននិងកំពុងស្ថាបនានេះ ជាកំណាត់ផ្លូវថ្មីលេខ៦០៨ មានប្រវែងជិត៣០០ម៉ែត្រ ចាប់ពីផ្លូវលេខ៥៦៦ ដល់ផ្លូវលេខ២៨៣និងពីផ្លូវលេខ២៨៣ដល់ផ្លូវលេខ៦១០ ក្នុងភូមិសាស្ត្រសង្កាត់បឹងកក់ទី១និងបឹងកក់ទី២ ខណ្ឌទួលគោក។ មានទទឹងចាប់ពី៨ម៉ែត្រទៅ១៦ម៉ែត្រ។ ដោយបានត្រួសត្រាយតាំងពីអំឡុងឆ្នាំ២០១៧ ដែលកាលពីមុននោះ ផ្លូវនេះកន្លែងខ្លះមានទទឹងត្រឹម២ម៉ែត្រប៉ុណ្ណោះ ពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង។

   លោកបន្តថា កំណាត់ផ្លូវនេះ ខណៈនេះក្រុមការហារកំពុងធ្វើគ្រឹះ ក្រោយពីធ្វើគ្រឹះរួចយើងអ៊ុតកៅស៊ូACតែម្តង។

   លោកឯក ឃុនដឿន បញ្ជាក់ទៀតថា សំរាប់ខណ្ឌទួលគោកនៅពេលនេះមានផ្លូវចំនួន៨ខ្សែហើយ ដែលត្រូវស្ថាបនានិងជួលជុលឡើងវិញ ក្នុងនោះមាន កំណាត់ផ្លូវថ្មីលេខ៦០៨នេះ ប្រវែងជិត៣០០ម៉ែត្រ ចាប់ពីផ្លូវលេខ៥៦៦ ដល់ផ្លូវលេខ២៨៣និងពីផ្លូវលេខ២៨៣ដល់ផ្លូវលេខ៦១០ ក្នុងភូមិសាស្ត្រសង្កាត់បឹងកក់ទី១និងបឹងកក់ទី២ ខណ្ឌទួលគោក។ផ្លូវលេខ ៣២៩ ចាប់ពីផ្លូវលេខ៥៩៤ដល់ ផ្លូវ៥៩៦ ផ្លូវលេខ៥៩៤ ចាប់ពីផ្លូវលេខ៥៩៦ ដល់ផ្លូវលេខ៣១៧ ផ្លូវលេខ៦០០ចាប់ពីផ្លូវលេខ៣១៣ផ្លូវលេខ ៦០៦ ផ្លូវលេខ២៨៥ ចាប់ពីផ្លូវលេខ៥១៦ដល់ផ្លូវ៦០៨ ផ្លូវលេខ៥៥៦ ចាប់ពីផ្លូវលេខ២៨៧ដល់ផ្លូវលេខ២៨៥ ផ្លូវលេខ៥៦០ ចាប់ពីផ្លូវលេខ២៨៧ ដល់ផ្លូវលេខ២៨៥

និងផ្លូវលេខ២៦២ ចាប់ពីផ្លូវលេខ២៨៧ ដល់ផ្លូវលេខ២៨៥។

    អាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា អនុវត្តតាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមានផ្លូវជាច្រើនខ្សែរួច មកហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញបានដំណើរការជួសជុលកែលំអរឡើងវិញក្នុងចំណោមផ្លូវទាំង២៩ខ្សែដែលត្រូវស្តារឡើងវិញបន្ទាប់ពីខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។ក្នុងនោះមានផ្លូវខ្លះត្រូវធ្វើគ្រឹះជាថ្មី ផ្លូវខ្លះអ៊ុតកៅស៊ូជាថ្មីជាដើម ទៅតាមស្តង់ដារបច្ចកទេស៕

 

អត្ថបទដែលជាប់ទាក់ទង