ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីជាន់ខ្ពស់​កសិកម្ម សន្យា​ប្រែក្លាយ​វិស័យ​កសិកម្ម ឲ្យ ទំនើប ដោយ​ប្រើ​កម្លាំង​តិច បាន​ផល​ច្រើន ហើយ​គុណភាព​ខ្ពស់ បង្កើន​សេដ្ឋកិច្ចជាតិ

39

 

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ជំរុញ ភាគី​ពាក់ព័ន្ធ ត្រូវ​បន្ត​ប្រែក្លាយ​វិស័យ​កសិកម្ម​កម្ពុជា ទៅជា​កសិកម្ម​ទំនើប មាន​លក្ខណៈ​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និរន្តរភាព ដើម្បី​បង្កើន​ប្រាក់ចំណូល ធានាបាន​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ និង​នវានុវត្តន៍​។​

នេះ​បើ​យោងតាម​ផេ​ក​ផ្លូវការ របស់លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹង​នៅ​ថ្ងៃទី​១១​មករា​នេះ​ថា ក្រសួង នៅតែ​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុងការ​រៀបចំ​ផែនការ​ជំរុញ​កំណើន​កសិកម្ម រួម ចំណែក​លើកស្ទួយ​សេដ្ឋកិច្ចជាតិ តាមរយ​:​ការដាក់ចេញ​នូវ​គោលនយោបាយ និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣ ក្នុង​គោលបំណង សំខាន់​គឺ​ធ្វើយ៉ាងណា​ប្រែក្លាយ​កសិកម្ម​កម្ពុជា​ទៅជា​កសិកម្ម​ទំនើប មាន​លក្ខណៈ​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការ ប្រែប្រួល​អាកាសធាតុ និរន្តរភាព បង្កើន​ប្រាក់ចំណូល ធានាបាន​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ និង​នវានុវត្តន៍ ឆ្លើយតប​ទៅនឹង​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​តាម​អភិក្រម ព្រមទាំង​លើកកម្ពស់​ការធ្វើ​យ​ន្តូ​ប​នីយកម្ម​កសិកម្ម​ពី​ភាវូបនីយកម្ម​ក​​សិ​កម្ម និង​កសិពាណិជ្ជកម្ម​ដែល ធ្វើយ៉ាងណា​សម្រេច ឱ្យបាន​នូវ​ទស្សនវិស័យ របស់​រាជរដ្ឋាភិបាល នា​ឆ្នាំ ២០៣០ និង​២០៥០ ។​

លោក​រដ្ឋមន្ត្រី​បាន​បន្តថា​៖ ផ្តើមចេញពី​នយោបាយ​ឈ្នះ​ឈ្នះ នៅ​ចុងឆ្នាំ​១៩៩៨ ប្រទេស​កម្ពុជា​បាន​បោះជំហាន ដើរ​ចេញពី​ប្រទេស​អសន្តិសុខ​ស្បៀង ទៅជា​ប្រទេស​ផលិត​ស្បៀង​បាន​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​តម្រូវការ ក្នុងស្រុក និង​ឈាន​ជា​ជំហានៗ​ទៅជា​ប្រទេស​ផលិត​ស្បៀង​លើសពី​សេចក្តីត្រូវការ នៅ​ឆ្នាំ​២០០០ ហើយ​១០​ឆ្នាំ​ក្រោយមក គឺ​នៅ​ឆ្នាំ​២០១០ កម្ពុជា​បានក្លាយ​ជា​ប្រទេស​នាំ​ស្បៀង​ចេញ​ស្របតាម​គោ​លន​យោ បាយ​របស់​រាជរដ្ឋាភិបាល ដើម្បី​រួមចំណែក អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។​

លោក​បាន​បញ្ជាក់ថា​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួមសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​អនុវត្ត​គោលនយោបាយ​នេះ​បាន​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ធ្វើយ៉ាងណា​សម្រេច​ឱ្យបាន​តាម​ផែនការ​ដែល​បានដាក់​ចេញ​។​
លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ក្នុងចំណោម​គោល​
​នយោបាយ​ជា​អាទិភាព​របស់​ក្រសួងកសិកម្ម រុក្ខា​
​ប្រមាញ់ និង​នេសាទ គឺ​ការអភិវឌ្ឍ​យ​ន្តូ​ប​នី​កម្ម​កសិកម្ម​។​
ផ្តើមចេញពី​ការអនុវត្ត​គោលនយោបាយ​នេះ យើង​សង្កេតឃើញថា បច្ចុប្បន្ន គ្រឿងយន្ត​កសិកម្ម​បាន​ចូលខ្លួន​មក​បម្រើឱ្យ​វិស័យ​កសិកម្ម​ជំនួស​ឱ្យកម្លាំង​ពលកម្ម​មនុស្ស និង​សត្វពាហន​:​ស្ទើរតែ​ទាំងស្រុង ជាពិសេស លើ​ផ្នែក​ផលិតកម្ម​ដំណាំ​ស្រូវ និង​ដំណាំ​ក​សិ​ឧស្សា ហក​ម្ម ។​
យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម បាន​បង្ហាញថា​៖ ត្រឹម​ថ្ងៃទី​០១១ ខែមករា ឆ្នាំ​២០២១ កម្ពុជា មាន​ត្រាក់ទ័រ​ចំនួន​៣២០៩៤​គ្រឿង គោយន្ត​ចំនួន ៤៩៨ ១១៩​គ្រឿង និង​ម៉ាស៊ីន​ប្រមូល​ផល​ស្រូវ​មាន​ចំនួន​៦៧៩៦​គ្រឿង ដែល​បាននិងកំពុង​បំពេញ ការងារ​យ៉ាងសកម្ម​ក្នុងការ​រៀបចំ​ដីស្រែ ដីចម្ការ​និង​ប្រមូល​ផល​ស្រូវ ហើយ​និង​គ្រឿងយន្ត​បម្រើឱ្យ​ការ ងារ​សាកវប្បកម្ម​។ ជាក់ស្តែង ផ្ទៃដី​ភ្ជួរ​រាស់​ដោយ​គ្រឿងយន្ត​មាន​ចំនួន ៣៣៩៦០៦០​ហិកតា ស្មើនឹង ៩៩,១៤​ភាគរយ នៃ​ផ្ទៃដី​ដែល​បាន​ភ្ជួរ​រាស់​សរុប ក្នុងនោះ​ផ្ទៃដី​ស្រែ​ប្រមាណ​ជា​៨៥,៤០​ភាគរយ ត្រូវបាន ប្រមូល​ផល ដោយ​ប្រើ​ម៉ាស៊ីន​ច្រូត​៕ .​សំរិត​

អត្ថបទដែលជាប់ទាក់ទង