ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​បញ្ញវ័ន្ត ៖ ត្រូវ​កំណត់​ទឹ​សដៅ​ជាមុន​សឹម​ចេញដំណើរ​

190

 

​ភ្នំពេញ​៖​អ្នកប្រាជ្ញ​ចិន​ខុង ជឺ​បាន​និយាយថា​មុននឹង​ចេញដំណើរ​ទៅ​ទីណា​ត្រូវតែកំណត់​ពី​ទឹ​សដៅ​ឲ្យ​ហើយ​ជាមុន​សឹម​ចេញដំណើរ​​បើ​មិន​ដូច្នោះ​ទេ​គោលដៅ​ដែល​ត្រូវ​ចេញដំណើរ​នោះ​គឺ​ទៅ​មិន​ដល់ទី​ឡើយ ។​

​ឧទាហរណ៍​មនុស្ស​ម្នាក់​ចាកចេញ​ដំណើរ​ពី​ភ្នំពេញ​ឆ្ពោះទៅ​តាមផ្លូវ​ជាតិ​លេខ​៤​តែ​គាត់​មិន​បានគិត​ជាមុន​ថា​តើ​គាត់​ត្រូវ​ទៅ​ទីណា​ឡើយ ។​ធ្វើដំណើរ​បាន​បន្តិច​ទើប​ដើរ​ត្រឡប់ក្រោយ​ថា​ខ្លួន​ត្រូវ​ទៅ​ខេត្តកំពង់ចាម​គឺ​ត្រូវតែ​ប្ដូរ​ទឹ​ស​ផ្លូវ ។​ហេតុនេះ​មានន័យថា​គាត់​បាន​ចាយ​​ពេលវេលា​អត់​ប្រយោជន៍​មួយ​ខណៈ​ទៅហើយ ។​

​សុភាសិត​ខ្មែរ​ក៏បាន​និយាយ​ដែរ​ថា​មុននឹង​គូរ​ត្រូវតែ​គិត​ជាមុន​ថា​តើ​ត្រូវ​គូរ​ពី​រូប​អ្វី​បើ​មិន​ដូច្នោះ​ទេ​រូបគំនូរ​នោះ​វា​នឹងត្រូវ​កែ​ចុះ​កែ​​ឡើង​ហើយ​ចុងក្រោយ​ក្លាយជា​រូប​ដែល​គ្មាន​ន័យ​ហើយ​រូបគំនូរ​នោះ​នឹង​មិនអាច​ចេញ​ជា​រូបរាង​បាន​ទៀតផង ។​អញ្ចឹង​បានជា​គេ​និយាយថា​​ការសម្រេចចិត្ត​ធ្វើ​អ្វីមួយ​ត្រូវតែ​ពិចារណា​ឲ្យ​បានច្បាស់លាស់​ជាមុន ។​ការសម្រេចចិត្ត​ខុស​វា​នឹងធ្វើ​ឲ្យ​អន្តរាយ ។​
ជា​មេការ​សំណង់​មួយ​ប្រសិនបើ​ការសម្រេចចិត្ត​ធ្វើឡើង​ដោយ​ឆេវឆាវ ឬ មិន​ច្បាស់លាស់​នោះ​សំណង់​នោះ​វា​នឹង​អាច​លែង​រឹងមាំ​​ហើយ​ងាយ​នឹង​អន្តរាយ​ណាស់ ។​ថ្នាក់ដឹកនាំ​ស្ថាប័ន​មួយ​បើ​ធ្វើ​អ្វី​ដោយ​មិនបាន​កំណត់​ទឹ​ស​ជាមុន​ទេនោះ​មានន័យថា​គាត់​កំពុងតែធ្វើការ​ងារ​​មួយ​ដែល​នៅ​កៀក​នឹង​ភាពបរាជ័យ​ហើយ ។​

​ប្រសិនបើជា​មេដឹកនាំ​ប្រទេស​វិញ​អ្ហេះ​ប្រសិនបើ​ធ្វើ​អ្វី​ដោយ​គ្មាន​ការកំណត់​ទឹ​សដៅ​ច្បាស់លាស់​ទេនោះ​ប្រទេស​នោះ​នឹងត្រូវ​​រលាយ​ជាមិនខាន​។​ប៉ុលពត​ដែល​ដឹកនាំ​ប្រទេស​ក្រោម​ការស្រមើស្រមៃ​របស់ខ្លួន​នោះបាន​ធ្វើ​ឲ្យ​ប្រទេស​ធ្លាក់​ក្នុ​អ​វចី​យ៍​ហើយ​ទីបំផុត​ខ្លួន​ដែលជា​អ្នកដឹកនាំ​ប្រទេស​ក្រោម​ការស្រមើស្រមៃ​នោះ​សូម្បីតែ​ស្លាប់​ក៏​ស្លាប់​ដោយ​គ្មាន​កិត្តិយស​ដែរ ។​ស្ទើរតែ​រកម​ឈូស​ដាក់​សា​សព​មិនបាន ហើយ​គ្មាន​ការគោរព និង បូជា​ទៀតផង ៕​

អត្ថបទដែលជាប់ទាក់ទង