ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាក់ដី២លើកនៅ ក្នុងប្រទេសឥណ្ឌូនេស៊ី មនុស្សស្លាប់កើនដល់ ១៣នាក់ រងរបួស២៩នាក់ និង២៦នាក់ផ្សេងទៀតកំពុងបាត់ខ្លួន

134

 

ចាកាតា៖ ក្រុមមន្រ្តីបាននិយាយថា មនុស្សស្លាប់ដោយសារការបាក់ដីភូមិមួយនៅខេត្តចាវ៉ាខាងលិចនៃប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃសៅចុងសប្តាហ៍កន្លងទៅ បានកើនឡើងដល់ ១៣នាក់ រងរបួសចំនួន ២៩នាក់ និង២៦នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ លោក Raditya Jati បាននិយាយថា រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកមនុស្ស ២៦នាក់ដែលនៅតែបាត់ខ្លួន ប៉ុន្តែត្រូវបានរារាំងដោយអាកាសធាតុភ្លៀងនៅជុំវិញតំបន់រងគ្រោះ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន CNA៕

អត្ថបទដែលជាប់ទាក់ទង