ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សត្វមាន់ដែលងាប់ជាង ១០០០ក្បាល នៅភូមិព្រែកតាច្រែង គឺជាគ្រុនផ្តាសាយបក្សី (H5N1)

86

បាត់ដំបង៖
លោកប៉ែនសេដ្ឋាប្រធានការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបាត់ដំបង បានអោយដឹងដែរថាក្រោយពីទទួលព័ត៌មាន លោកបានចុះទៅកាន់ទីកន្លែងចិញ្ចឹមមាន់ដែលមានម្ចាស់ឈ្មោះហូណាំ ជាមន្រ្តីសុខាភិបាលដែរនោះស្ថិតនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ក្រោយការពិនិត្យឃេីញមានមាន់ងាប់ជាបន្តបន្ទាប់ចំនួន១៣០០ក្បាលទាំងតូចទាំងធំចាប់ពីថ្ងៃទី៥ដល់៧មករានោះ មន្រ្តីជំនាញសហការជាមួយម្ចាស់យកមាន់ដែលងាប់ទៅកប់ចោលមិនអោយបរិភោគប្ញលក់នោះទេ ហេីយបានបាញ់ថ្នាំសម្លាប់មេរោគរួចរាល់ហេីយដែរ។

លោកបញ្ជាក់ថាទីតាំងចិញ្ចឹមមាន់នោះ មានចិញ្ចឹមទាកាប៉ាជាលក្ខណះគ្រួសារដែរ ហើយកន្លែងចិញ្ចឹមនោះស្ថិតនៅដាច់ឆ្ងាយពីគេមិនមែនអ្នកភូមិនៅក្បែរនោះទេ។ ចំណែកអ្នកភូមិមិនមានចិញ្ចឹមមាន់ច្រេីននោះទេគឺមានចិញ្ចឹមតិចតួចប៉ុណ្ណោះ។

ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់នៅល្ងាចថ្ងៃទី១១ ខែមករា នេះដល់បណ្តាញព័ត៌មានទូរទស្សបាយ័នឱ្យដឹងថា លទ្ធផលធ្វើតេសលើសំណាកសត្វមាន់ដែលងាប់ជាង ១០០០ក្បាល នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានបង្ហាញថា គឺជាគ្រុនផ្តាសាយបក្សី (H5N1) ប៉ុន្តែប្រភេទជំងឺនេះ គឺមិនប៉ះពាល់ដល់មនុស្សទេ។

លោកឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបានអំពាវនាវពលរដ្ឋបេីឃេីញមាន់ឈឺប្ញងាប់ខុសប្រក្រតីនិងសង្ស័យកេីតជម្ងឺផ្តាយសាយសូមរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមូលដ្ឋាននិងមន្រ្តីការិយាល័យបសុព្យាបាលប្ញមន្ទីរកសិកម្មផ្ទាល់ដេីម្បីចុះអន្តរាគមន៍ភ្លាមៗ៕

អត្ថបទដែលជាប់ទាក់ទង