ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌទួលគោក ផ្ដោត​ការយកចិត្តទុកដាក់ លើ​កិច្ចការ​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​

137

 

​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០២១​នេះ នៅ​រដ្ឋបាល​ខណ្ឌទួលគោក​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខណ្ឌទួលគោក ក្រោម​អធិបតីភាព​លោក​ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌទួលគោក​ដើម្បី​ត្រួតពិនិត្យ និង​ពង្រឹង​កិច្ចការ​ត្រួតពិនិត្យ អាវុធជាតិផ្ទុះ គ្រឿងញៀន​គ្រឿង​ស្រវឹង និង ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាច​ណ៍​ផ្លូវគោក ឱ្យបាន​ជាប់​ជាប្រចាំ និង ជាពិសេស​ការអនុវត្ត​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។​
​ក្នុងនោះ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខណ្ឌទួលគោក បាន​ផ្ដោត​ការយកចិត្តទុកដាក់​លើ​កិច្ចការ​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង របៀបរៀបរយ​សាធារណៈ​ជូន​បងប្អូន ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​៕​

អត្ថបទដែលជាប់ទាក់ទង