ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ស្រី​ស្អាត​សាច់​ទ្រលុកទ្រលន់ បាន មុន្នី​លក្ខណ៍ ប្រញាប់​លុប​រូប​ចោល វិញ​ភា្ល​មៗ ក្រោយពី​បាន​បង្ហោះ​សារ និង​រូបភាព​ថា ក្រោយ​ថត​ចប់ កោសខ្យល់​ល្មម

335

 

​ភ្នំពេញ​៖ តារាចម្រៀង​ស្រី​ស្អាត បាន មុន្នី​លក្ខណ៍ គឺជា​តារា ចម្រៀង​មួយរូប​ដែល​កំពុង​តែមាន​ប្រជាប្រិយភាព​យ៉ាង​ល្បីល្បាញ​នៅក្នុង​ផលិតកម្ម Town ខណៈ មាន​ទស្សនិកជន និង​ប្រិយមិត្ត​ជាច្រើន​ដែល​តែងតែបាន​តាមដាន នូវ​រាល់​សកម្មភាព​ទាំងឡាយ​របស់​ស្រី​ស្អាត​ម្នាក់នេះ ដោយសារតែ​ជាប់ចិត្ត​ជាមួយនឹង​រូប​សម្រស់ ព្រមទាំង​សាច់​សខ្ចី យ៉ាង​ទ្រលុកទ្រលន់​ផងដែរ​។​

​មិន​ខុសពី​តារាចម្រៀង​ដទៃទៀត​ទេ មួយរយៈ​ចុងក្រោយ​នេះ​យើង​សង្កេតឃើញថា កញ្ញា បាន មុន្នី​លក្ខណ៍ ហាក់ដូចជា​មមាញឹក​ខ្លាំង​ជាមួយនឹង​ការងារ សិល្បៈ​របស់​នាង ហើយ​នាង​តែងតែ​បង្ហោះ​នូវ​សកម្មភាព​នានា​ជារឿយៗ​នៅលើ​ទំព័រ​ហ្វេ​ស​បុក​ផេ​ក​របស់​នាង​ផងដែរ មិនដែល​ខាន​នោះទេ ។ យ៉ាងណាមិញ​កាលពីពេល​ថ្មីៗ នេះ​មាន​ហេតុការណ៍​ដ៏​គួរឱ្យ​ភ្ញាក់ ផ្អើល​មួយ​បានកើត​ឡើង ខណៈ​ដោយសារតែ​ការងារ មមាញឹក​ពេក កញ្ញា បាន មុន្នី​លក្ខណ៍ បាន​បង្ហោះ​នូវ​រូបភាព​កោសខ្យល់​ពេញ​ខ្នង​ទាំងអស់​ដោយ​ភ្ជាប់​ជាមួយនឹង​ខ្លឹមសារ​ថា បញ្ចប់​ការងារ​ថត​ថ្ងៃមិញ អស់ខ្យល់​ល្មម ដែល​ការ​បង្ហោះ​នេះ​បានធ្វើឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក្រោយពេល​បង្ហោះ​រូបភាព​ខាងលើ​បាន ប្រមាណ​៤០​នាទី នាង​ក៏បាន​លុប​នូវ​រូបភាព​កោសខ្យល់​ខាងលើ​ចោល​វិញ​ផងដែរ ហើយ​មកដល់ពេលនេះ​កញ្ញា​ក៏​មិនបាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​លុប​រូប​កោសខ្យល់ នោះទេ ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង