ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជន​ក្រីក្រ​ចំនួន​២០​គ្រួសារ នៅ​សង្កាត់​បឹង​កេងកង​ទី​២ បានទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា​

37

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០២១​នេះ​លោក ធឹ​ម សំអាន អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​បឹង​កេងកង និង ជា​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​បឹង​កេងកង និង លោកស្រី​សុ​ិ​ន រតនា​អភិបាលរងខណ្ឌ​បឹង​កេងកង​ដោយបាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ចែក​អំណោយ​មនុស្សធម៌រ​បស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​ក្រុមគ្រួសារ​ប្រជាជន​ដែល​ពួកគាត់​មាន​ជីវភាព​ខ្វះខាត​ចំនួន ២០​គ្រួសារ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​ក្នុងនោះដែរ លោក អាន សីហា តំណាង ឯកឧត្តម ម៉ម វាសនា ប្រធាន​សាខា​គណបក្ស​ប្រជាជន​កម្ពុជា​មន្ទីរ​ទេស​ចរណ៍ និង​ជា​អនុប្រធាន​ទី​១​ក្រុមការងារ​ចុះជួយ​សង្កាត់​បឹង​កេងកង​ទី​២ ក៏បាន​ឧបត្ថម្ភ នូវ​សា​រ៉ុង និង​ថវិកា​ក្នុង​ម្នាក់​១០,០០០​ម៉ឺន ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោ​កមេ​ប៉ុ​ស្ត៍ ចៅសង្កាត់ ព្រមទាំង​សមាជិក​-​សមាជិកា​អនុសាខា​កាកបាទក្រហម​។​

លោកស្រី​សុ​ិ​ន រតនា អភិបាលរងខណ្ឌ​បឹង​កេងកង​បានអោយដឹងថា​ចំពោះ​អំណោយ​ដែល​បាន​ចែកជូន​ប្រជាជន​ក្រីក្រ​នាពេលនេះ​ដោយ​
​ក្នុង​០១​គ្រួសារៗ​ទទួលបាន​អង្ករ​២៥​គីឡូ​
​ទឹកត្រី​២​ដប​,​ទឹក​ស៊ី​អ៉ី​វ​២​ដប​ទឹកដោះគោ​១​កំប៉ុង​,​ស្ករសរ​១​កញ្ចប់​,​សា​រ៉ុង​១,​ម៉ាស់​១​ដុំ​,​អាល់កុល​១​ដប​,​មី​១០​កញ្ចប់ និង​ថវិការ​២០,០០០​ម៉ឺន​រៀល​។​

នាឱកាស​នោះដែរ​លោក​ធឹ​ម សំអាន អភិបាលខណ្ឌ​បឹង​កេងកង និង ជា​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​បឹង​កេងកង​ក៏បាន​មានមតិ​លើកឡើងថា​ជានិច្ចកាល​កាកបាទក្រហមកម្ពុជា​ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​និង​បាន​គិតគូរ​ជានិច្ច​ទៅដល់​បងប្អូន​ប្រជាជន​ទោះបី​ស្ថិតក្នុង​ស្ថានភាព​បែបណា​ក៏ដោយ​គឺ​តែង​បាន​ផ្ដល់នូវ​ភាពកក់ក្ដៅ​ដល់​បងប្អូន​ជានិច្ច​ក្នុង​គ្រា​ដែល​ពុក ម៉ែ បង ប្អូន ប្រជាជន​ជួប​នូវ​ការលំបាក​នានា​ពិសេស​ផ្នែក​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ពោលគឺ​ទីណា​មានការ​លំបាក ទីនោះ​តែងតែមាន​វត្តមាន​កាក​បាទ​ក្រហម​កម្ពុជា​ជាក់ស្ដែង​ដូចជា​នៅពេលនេះ​គឺ​សម្ដេច​ទាំង​ទ្វេរ​ដោយ​មិន​បណ្ដែតបណ្ដោយ​ទុកអោយ​ពុក​ម៉ែ បងប្អូន ណា​ម្នាក់​ស្លាប់បាត់​បង់ជីវិត​ដោយ​ដាច់​ស្បៀងអាហារ​ឬ​អត់​អាហារ​នោះទេ​ហើយ​សកម្ម​ការងារ​មនុ​ស្ស​ធម៌​នេះ​គឺធ្វើឡើង​ដោយ​មិន​ប្រកាន់​បក្សពួក​និន្នាការ​នយោបាយ និង​សាសនា​ឡើយ​៕​

អត្ថបទដែលជាប់ទាក់ទង