ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ការលំបាក នៅ​ទូទាំង​ឃុំ​ត្បែងខ្ពស់​១៩២៨​នាក់ បានទទួល​អំណោយ​ពី​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន​ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ​

31

 

​កំពង់ឆ្នាំង​៖​នៅ​ព្រឹក​ថ្ងៃ ទី​១៣ ខែមករា ឆ្នាំ​២០២១ នៅ​ស្នាក់ការ​គណបក្ស​ឃុំ​ឃុំ​ត្បែងខ្ពស់ លោក ឈឹម សៅ​គី រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​មូលដ្ឋាន​ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ រួមជាមួយ​លោក យឺន សូ​ផល អនុប្រធាន លោក ហេង ការ៉ូ សមាជិក​ក្រុមការងារ​ថ្នាក់កណ្តាល​និង​លោក លោកស្រី​ក្រុមការងារ​ថ្នាក់​ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ មេភូមិ​ទាំង​៩​ភូមិ និង​យុវជន​ឃុំ បាន​អញ្ជើញ​ជួប​សំណេះសំណាល​និង​ផ្តល់នូវ​អំណោយ​គ្រឿង​ឧបភោគបរិភោគ​មាន​ពង​ទា​ចំនួន​៥១០០​គ្រាប់​ទឹកត្រី​ចំនួន​១៨០០​ដប ជូន​ដល់​ក្រុមការងារ​គណបក្ស​ប្រជាជន​ឃុំ​ត្បែងខ្ពស់​ដើម្បី​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ការលំបាក និង​ងាយ​រងគ្រោះ​នៅ​ទូទាំង​ឃុំ​ត្បែងខ្ពស់​ចំនួន​១៩២៨​នាក់ ក្នុងកំឡុងពេល​វិបត្ដិ​កូ​វីដ​១៩ កំពុង​រីក​រាលដាល​នៅ​ទូទាំង​សកលលោក​ព្រមទាំង ជាការ​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាកសិករ​ជនបទ តាមរយៈ​ការជួយ​ទិញ​ផលិតផល​ក្នុងស្រុក​បង្កើន​តម្លៃ​ទីផ្សារ​របស់​ពួកគាត់​ផងដែរ​។​
​នៅក្នុង​ឱកាស​នោះ​លោក​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ និង​ក្រុមការងារ​បាន​អញ្ជើញ​ទៅ​ប្រគល់​ផ្ទះ​ចំនួន​០១​ខ្នង​ទៀត​និង​បាន​ឧបត្ថម្ភ​ចង្ក្រាន​ធ្វើ​នំ​ចំនួន​២​ព្រមទាំង​ថវិកា​មួយចំនួន​ដើម្បី​ធ្វើជា​ដើមទុន​រកស៊ី​ចិញ្ចឹមជីវិត ដែលជា​ការឧបត្ថម្ភរ​បស់​ឯកឧត្ដម​ប្រធាន​និង លោក លោកស្រី ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ​បាន​ជូន​ដល់​លោកយាយ​មេម៉ាយ​ចិញ្ចឹម​ចៅ​កំព្រា​ក្នុងបន្ទុក​ចំនួន​០៣​នាក់​ដែល​ស្ថិតនៅ​ភូមិ​មាន​កកើត​ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​៕​

អត្ថបទដែលជាប់ទាក់ទង