ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនឆបោកម្នាក់ បានប្រឌិតព័ត៌មានថា ម្តាយលោកអភិបាលខណ្ឌសែនសុខទទួលមរណភាព ហេីយដេីរតាមបណ្តាទីតាំងអាជីវកម្មនានា ក្នុងខណ្ឌសែនសុខ ដេីម្បីសុំថវិកាចូលបុណ្យ

30

 

ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខដាក់ពាក្យបណ្តឹងប្តឹងអធិការដ្ឋាននគរបាលខណ្ឌសែន សុខ អោយចាត់វិធាការតាមច្បាប់ចំពោះជនឆរបោកម្នាក់ដែលព្រហើនហ៊ានប្រមាថអាយុជីវិតម្តាយលោកថាស្លាប់ហើយដើររៃអង្គាសលុយយកទៅចូលរួមបុណ្យសព នៅខេត្តត្បូងឃ្មុំ។

បុគ្គលម្នាក់ ហ៊ានដើរបំភ្លៃព័ត៌មានរហូតដល់ប្រមាថអាយុជីវិតអ្នក ដទៃថាស្លាប់ ដើម្បីឆបោកអ្នកដទៃ រកលុយមកបំពេញតម្រូវការខ្លួនឯង ទាំងល្មើសច្បាប់ ប៉ះពាល់សិទ្ធិអ្នកដទៃ រហូតដល់ថ្នាក់ដឹកនាំទៀតផង។ ជាក់ស្ដែងមានបុគ្គលម្នាក់ បានដើរបំប៉ោងភូតកុហក់ អាជីវករ នានាតាមផ្សារ ថា ម្ដាយរបស់លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានទទួល មរណភាព រួចហើយបុគ្គលនោះ ដើរតាមកន្លែងទីតាំងលក់ដូរ ដើម្បីសុំថវិកាយកមកចូល បុណ្យ ។ ប៉ុន្តែករណីនេះមិនមែនជាការពិតទេ។

លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែន សុខ ចេញមុខធ្វើការបដិសេធ បញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំបាទ​ ម៉ូវ​ ម៉ានិត​ សូមធ្វេីការបញ្ជាក់ជូនសាធារណ ជនមេត្តាជ្រាបថា:​ នៅព្រឹកថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២១​ នេះមានជនឆបោកបានប្រឌិតព័ត៌មានថាម្តាយរបស់ខ្ញុំបានទទួលមរណភាព​ ហេីយដេីរតាមបណ្តាទីតាំងអាជីវកម្មនានាក្នុងខណ្ឌសែនសុខដេីម្បីសុំថវិកាចូលបុណ្យ ។ លោកម៉ូវ មានិត បានបញ្ជាក់ថា ខ្ញុំសូមធ្វេីការថ្កោលទោសចំពោះជនដែលបានប្រឌិតព័ត៌ មាននេះ ក្នុងន័យបោក ប្រាស់ យកថវិកាពី សាធារណជន។ ជាមួយគ្នានេះ ខ្ញុំបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌសែន សុខដេីម្បីចាប់ខ្លួនជនឆបោកនេះមកផ្តន្ទា ទោសតាមច្បាប់អោយខានតែបាន ៕

អត្ថបទដែលជាប់ទាក់ទង