ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាមេរិចប្រហារជីវិតអ្នកទោសស្រ្តី ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៥៣ ក្នុងករណីឃាតកម្ម

113

ទីភ្នាក់ងារពត៌មានAPបានផ្សាយនៅថ្ងៃទី១៣មករានេះថាក្រសួងយុត្តិធម៌អាមេរិចបានចេញសេចក្តីថ្លែងការណ៍អោយដឹងថាមន្រ្តីពន្ធនាគារក្នុងរដ្ឋ Indianaបានប្រហារជីវិតនាងLisa Montgomeryអាយុ៥២ឆ្នាំដោយចាក់ថ្នាំពឹស ចូលទីក្នុងរាងកាយបណ្តាលអោយស្លាប់នៅម៉ោង01:31amនៅ ថ្ងៃពុធ ត្រូវនឹងម៉ោង13:31នៅស្រុកយើង។
នាងLisaមានទោសប្រហារជីវិតដោយបទល្មើសឃាតកម្ម។ពោលគឺកាលពីឆ្នាំ២០០៤នាងលីសាបានសម្លាប់នារីមានផ្ទៃពោះម្នាក់អាយុ២៣ឆ្នាំនៅរដ្ឋMissouri រួចវះពោះជនរងគ្រោះយកទារកក្នុងផ្ទៃអាយុ៨ខែទៅចិញ្ចឹមនៅរដ្ឋខេនសាស់ លុះបានមួយសប្តាហ៍ក៏ត្រូវចាប់ខ្លួន។

អត្ថបទដែលជាប់ទាក់ទង