ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួន​ជនជាប់ចោទ​ម្នាក់ ករណី​ប្រទូស្ដ​កេរ​ខ្មាស លូក​ឆ្កឹះ​ជើងមុង ជនរងគ្រោះ​តាម​បង្អួច និង ទាញ​សម្រាត​ជើងខោ​ជនរងគ្រោះ ក្នុង​គោលបំណង​មើល​ប្រដាប់ភេទ​

57

​កណ្តាល​៖ តុលាការ​ខេត្តកណ្តាល​បាន​ឃុំខ្លួន​ជនជាប់ចោទ​ម្នាក់​ករណី​ប្រទូស្ដ​កេរ​ខ្មាស ដោយ​បានមក​ធ្វើ​សកម្មភាព​យក​ទុយោ​ជ័រ​រឹង​លូក​ឆ្កឹះ​ជើងមុង ជនរងគ្រោះ​តាម​បង្អួច និង ទាញ​សម្រាត​ជើងខោ​ជនរងគ្រោះ ក្នុង​គោលបំណង​មើល​ប្រដាប់ភេទ​របស​ជនរងគ្រោះ ។​

​ករណីនេះ​កើតហេតុ​ថ្ងៃទី​១២ ខែ មករា ឆ្នាំ ២០២១ វេលា​ម៉ោង ៣ និង ៤០ នាទី ទៀបភ្លឺ​ចំណុច​ភូមិ ភ្នំ ឃុំ ផ្សារ​ដែក ស្រុក ពញាឮ ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ​( ហ ធ ត )​ភេទ ស្រី អាយុ ១២​ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ សិស្ស មាន​ទីលំនៅ​ភូមិ​ភ្នំ ឃុំ ផ្សារ​ដែក ស្រុក ពញាឮ ខេត្ត កណ្តាល​។​

​ជនសង្ស័យ ឈ្មោះ ជា សុខា ហៅ ឡិន ភេទ ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ភ្នំ ឃុំ ផ្សារ​ដែក ស្រុក ពញាឮ ខេត្ត កណ្តាល​។​

​បើតាម​នគរបាល​បញ្ជា​ក់​ពី សភាព​រឿងហេតុ​នេះ​ថា នៅមុន​កើតហេតុ​ថ្ងៃទី ពុំ​ចាំ ក្នុង​ខែ មករា ឆ្នាំ ២០២១ ជនសង្ស័យ​ឈ្មោះ ជា សុខា ហៅ​ឡិន បានធ្វើ​សកម្មភាព​ចូលក្នុង​ផ្ទះ​របស់​ជនរ​ង​គ្រោះ ហើយ​ដើរទៅ​កន្លែង​ជនរងគ្រោះ ដេក រួចហើយ​ជន​ស​ង្ស័​បាន​លូកដៃ​តាម​ជើងមុង​ទៅ​ប្រឡេះ​ឡេវអាវ​ជនរងគ្រោះ បាន​ចំនួន​០២​ឡេវ ភ្លាម​
​នោះដែរ​ជនរងគ្រោះ​ក៏បាន​ភ្ញាក់ ហើយ​ជនសង្ស័យ​ក៏​រត់គេចខ្លួន​ចេញទៅ​បាត់ទៅ​។ លុះ​មកដល់​ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២១​វេលា​ម៉ោង ៣ និង ៤០ នាទី ជនសង្ស័យ​ឈ្មោះ ជា សុខា ហៅ ឡិន បានមក​ធ្វើ​សកម្មភាព​យក​ទុយោ​ជ័រ​រឹង​លូក​ឆ្កឹះ​ជើងមុង ជនរងគ្រោះ​តាម​បង្អួច និង ទាញ​សម្រាត​ជើងខោ​ជនរងគ្រោះ ក្នុង​គោលបំណង​មើល​ប្រដាប់ភេទ​របស​ជនរងគ្រោះ ខ​ណះ​ពេលនោះ ជនរងគ្រោះ​បាន​ស្រែកថា​៖ អា​ឡិនៗ មួយ​រំពេច​នោះ​ជនសង្ស័យ​បាន​រត់​ចូល​ក្នុងផ្ទះ​របស់ខ្លួន​វិញ​។ បន្ទាប់មក​ជនរងគ្រោះ បាន​និយាយ​រឿងហេតុ​ខាងលើ​ប្រាប់​ម្តាយ រួចមក​ម្ដាយ​របស់​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារ​ដែក ចុះទៅ​កន្លែងកើតហេតុ​ស្រូវ​ជ្រាវ​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ ជា សុខា ហៅ ឡិន មក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ និង​មានការ​សម្របសម្រួល​នីតិវិធី ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ ពី​លោក ព្រះរាជអាជ្ញារង​ឯក ស៊ុន​រស្មី អម​សាលាដំបូង​ខេត្តកណ្តាល​តាមរយៈ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទដែលជាប់ទាក់ទង