ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​ឡឺ​កឺ ៖ ច​រឹក​មនុស្ស​ខ្មែរ​

87

ភ្នំពេញ​៖​ខ្ញុំ​ជា​ខ្មែរ ខ្ញុំ​សប្បាយចិត្ត​ហើយ​បើ​មាន​ជាតិ​ក្រោយ​មែន​ខ្ញុំ​សុំ​កើតជា​ខ្មែរ​បន្តទៀត ។​ខ្មែរ​មាន​ច​រឹក​អធ្យាស្រ័យ ចូលចិត្ត​ជួយ​​គ្នា​ទៅវិញទៅមក ។​

​ពី​ដើម​មុខផ្ទះ​នីមួយៗ​សុទ្ធតែ​ដាក់​ពាងទឹក​ជាមួយ​ផ្តិល សម្រាប់​អ្នកដំណើរ​ឆ្លងកាត់​គេ​អាច​ទទួលទាន​ទឹក​នោះ បាន​ប្រសិនបើ​គេ​​ស្រេកទឹក​នោះ ។​ពី​ដើម​គ្មាន​ផ្ទះសំណាក់ ឬ​សណ្ឋាគារ​សម្បូរបែប​ដូច​សព្វថ្ងៃនេះ​ទេ​ហើយ​ប្រសិនបើ​គេ​ធ្វើដំណើរ​ដាច់​សង្វែង​យប់​គេ​អាច​​សុំ​ផ្ទះ​អ្នកស្រុក​សម្រាក ឬ ស្នាក់នៅ​មួយ​យប់​បាន ។​

អ្នកស្រុក​ឲ្យ​ផ្ទះ​សម្រាក​ហើយ​ព្រលឹម​ឡើង​ថែមទាំង​ខ្ចប់​បាយ​ឲ្យ​អ្នកដំណើរ​ដែល​សុំ​ស្នាក់នៅ​នោះ​ទៀតផង ។​ខ្មែរក្រហម​បាន​ប្ដូរ​​ទម្លាប់​ធ្វើ​ឲ្យ​ខ្មែរ​លែង​ទុកចិត្ត​គ្នា លែង​ជឿជាក់​លើ​គ្នា​ទៅវិញទៅមក ។ សព្វថ្ងៃនេះ​ប្រសិនបើ​ធ្វើដំណើរ​ដាច់​សង្វែង​មានតែ​ដេក​ផ្ទះសំណាក់​​ប៉ុណ្ណោះ​ហើយ​បើ​គ្មាន​អត្ត​សញ្ញាប័ណ្ណ​ម្ចាស់ផ្ទះ​សំណាក់​មិន​ឲ្យ​ដេក​ទៀតផង ។​

ប្រសិនបើ​សុំ​ផ្ទះ​អ្នកស្រុក​សម្រាក​ដូច​ពី​សម័យ​ដើម​នោះ​គ្មាន​នរណា ឲ្យ​សម្រាក​ឡើយ​ព្រោះ​ខ្លាច​ជា​មនុស្ស​មិនល្អ ឬ​ជា​ចោ​ប្លន់​​ឬ​ជា​អ្នក​ប្រើ ឬ ជក់​គ្រឿងញៀន​ជាដើម ។ នេះ​ដោយសារតែ​ការផ្លាស់ប្ដូរ​ទម្លាប់​ដែល​ខ្មែរក្រហម​បណ្ដុះ​ឡើង​ដូចជា​ឲ្យ​កូន​តាមដាន ម្ដាយ ឪពុក​របស់ខ្លួន ជាដើម ។​

ពេលនេះ​ទម្លាប់​ថ្មី​ជាច្រើន​ត្រូវបាន​ចូលមក​ជំនួស​ទម្លាប់​ចាស់ ។​ឪពុក ម្ដាយ​ពេល​នៅ​ពិ​សារបាន​គេ​មិន​ទិញ​អ្វី​ជូន​គាត់​ទេ​ទាល់​​តែ​គាត់​ឈឺ​ធ្ងន់​បរិភោគ​លែង​បាន​ពរមទាំង​ដេកពេទ្យ​ទៀត​នោះ ទើប​ខិតខំ​ទិញ​មក​ជូន​គាត់ ។​ដល់​អញ្ចឹង​គាត់​បានត្រឹមតែ​ដេក​មើល​ចំពោះ​​អ្នក​ធាត់​នោះ​គឺ​អ្នក​ដេក​កំដរ​ឯណោះ​ទៅវិញ ។​

មនុស្ស​ដែល​ខិតខំ​ធ្វើ​ល្អ​ជួយ​កសាង​ប្រទេសជាតិ​ពេល​គាត់​នៅរស់ មិន​ព្រម​សរសើរ​គាត់​ទេ​ហើយ​ខ្លះ​ថែមទាំង​ជេរប្រទេច​គាត់​​ទៅទៀត ។​ដល់ពេល​គាត់​ស្លាប់​ទើប​ធ្វើជា​នឹក​ស្ដាយស្រណោះ នឹកឃើញ​ពី​គុណសម្បត្តិ​គាត់ ។ ចុះ​ពេល​គាត់​នី​រស់​មិន​ព្រម​និយាយ​ពី​គុណ​​សម្បត្តិ​គាត់​ឲ្យ​គាត់​បាន​ដឹងផង​ដើម្បី​ឲ្យ​គាត់​សប្បាយចិត្ត គាត់​នឹង​ពង្រីក​នូវ​អំពើរ​ល្អ​របស់គាត់​បន្ថែមទៀត ។​ជួនកាល​ពេល​គាត់​នៅរស់​មិនឮ​លើកទឹកចិត្ត​គាត់​ទេ គឺ​មានតែ​និយាយដើម​ប៉ុណ្ណោះ ។​

​នេះ​ជា​ទម្លាប់​ខ្លះៗ​របស់​មនុស្ស​ខ្មែរ​យើង​នា​សម័យ​បច្ចុប្បន្ននេះ ។ អ្វីដែល​អាច​កែលម្អ​បាន​គួរតែ​កែលម្អ​អ្វីដែល​គួរ​រក្សាទុក​ក៏​គួរ​តែ​ទុក​ដែរ ៕​

អត្ថបទដែលជាប់ទាក់ទង