ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំណាំ​កសិកម្ម​នៅ​សំរោង​ឫស្សី ក្នុងស្រុក​ថ្មគោល បាត់ដំបង បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ផលិត​បន្លែ​សរីរាង្គ ដើម្បី​លក់​ទៅកាន់​ផ្សារ​ទំនើប​

223

 

​បាត់ដំបង​៖ សូម​បងប្អូន​ទៅ​ទិញ បន្លែ​ធម្មជាតិ នៅ​ផ្សារ​អី​អន ។ កសិកម្ម​សំរោង​ឫស្សី​នៅ​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង បាន​ចុះ​កិច្ច​ព្រមព្រៀងគ្នា ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ផលិត​បន្លែ​សរីរាង្គ ដើម្បី​លក់​ទៅកាន់​ផ្សារ​ទំនើប អ៊ី​អន​ភ្នំពេញ ដែល​នេះ​ជាការ​លើកទឹកចិត្ត​ឱ្យ​កសិករ​ផលិត បាន​កាន់តែច្រើន​។

លោក ប៉ុ​ញ ឧ​ត្ត​ម អនុប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា ប្រមា ញ់​និង​នេសាទ ខេត្តបាត់ដំបង បានឱ្យដឹង​នៅ​ថ្ងៃ​១៤ មករា​នេះ​ថា​៖ តាមរយៈ​ការធ្វើ​កិច្ច សន្យា​កសិកម្ម​រវាង​សហគមន៍​ដាំ​បន្លែ និង​ក្រុមហ៊ុន​ជប៉ុន​នេះ គឺ​បានធ្វើឱ្យ​សហគមន៍​ទទួលបាន​ផលប្រយោជន៍​ច្រើន ក្នុង​ការផលិត​បន្លែ​សរីរាង្គ មានដូចជា បន្លែ​ស្លឹក និង​បន្លែ​យក​មើម ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ ការចង់ បាន​របស់​ក្រុម ហ៊ុន ហើយ​រក្សា​តម្លៃ​ថែម ទៀតផង ។

លោក​បាន​បន្តថា ៖ ការចុះកិច្ចសន្យា​រវាង​សហគមន៍​និង​ក្រុមហ៊ុន​នេះ គឺជា​ជំហាន​មួយ​ក្នុង​ការផលិត​បន្លែ​សរីរាង្គ ដោយ​មិន​ប្រើ ប្រាស់​គីមី ហើយ​ប្រជាកសិករ ទទួលបាន​តម្លៃ​ទីផ្សារ​ខ្ពស់ ដោយ​មិន​បារម្ភ​ថា ខ្លាច​ផលិត​បាន​ហើយ​គ្មាន​ទីផ្សារ​នោះទេ ហើយ​ពួកគាត់​នឹង​ទទួលបាន​ប្រាក់ចំណូល​ច្រើន ។​

កិច្ចសន្យា​ផលិត កម្ម​កសិកម្ម បាន​បញ្ជាក់ថា វា​មាន​ផល​វិជ្ជមាន​ទាំង​សង ខាង​ទីមួយ​គឺ​វា​វិជ្ជមាន​សម្រាប់​សហគមន៍​កសិក​ម្ម​ហ្នឹង តម្លៃ​គាត់​ថេរ​ហើយ​សមរម្យ​ណាស់​ទីផ្សារ​ទំនើប​យើង​ដឹង​ហើយ​ថា​សម្រាប់​អ្នក មាន​ប្រាក់​ចំ ណូ​ល​ខ្ពស់​អ៊ីចឹង​បើ​យើង​ប្រៀបធៀប​ទីផ្សារ​ខាងក្រៅ​គឺ​យើង​ប្រសើរ​ច្រើន​មែនទែន​ឱ្យតែ​យើង​គោរព​តាម​លក្ខ​ណ្ឌ​របស់គេ​។ មួយវិញទៀត​រាជ រដ្ឋាភិបាល​បាន​សម្រួល​តាម រយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ​ធ្វើយ៉ាងណា​ឱ្យ​សហគមន៍​មាន​ឥណទាន​ដោយ មាន​អត្រា​ការប្រាក់​ទាប​ដល់​អ៊ីចឹងទៅ​គាត់​ទទួលបាន​កា​រវិ​និ​យោ គ​នៅផ្ទះ​សំណាញ់​នៅតាម​សមាជិក សហគមន៍​បន្តទៀត ។​

លោក​បាន​បន្ថែមថា ខាង​មន្ទីរ​ក៏បាន​ជំរុញ​តំណាង​សហគម ន៍​ទាំងអស់​ត្រូវគោរព​តាម​កិច្ច សន្យា​ដែល​បាន​ចុះ​កិច្ច​ព្រម ព្រៀង​ជាមួយ​ក្រុមហ៊ុន ហើយ​កសិករ​ត្រូវមាន​ភាពស្មោះត្រង់​ជាមួយ​ក្រុម ហ៊ុន ត្រូវ​រក្សា​គុណភាព​បន្លែ​សរីរាង្គ​ដោយ​មិន​ក្លែងបន្លំ ។​

សូមបញ្ជាក់ថា​៖ បច្ចុប្បន្ននេះ​សហគមន៍​កសិកម្ម​សំរោង​ឫស្សី​បាននិងកំពុង ផលិត​បន្លែ​សរីរាង្គ ដែលមាន​តម្លៃ​ខ្ពស់​លើ​ទីផ្សារ រួមមាន​បន្លែ​ស្ពៃក្តោប​ពូជ​ជប៉ុន ស្ពៃក្តោប​បេះដូង ផ្កា​ស្ពៃ​ពណ៌​ស ផ្កា​ស្ពៃ​ពណ៌ ខៀវ ខាត់ណា​ដើម ស្ពៃ បូកគោ ស្ពៃហាង ស្ពៃ​ហៃ​ស៊ីម ស្ពៃក្រញាញ់ និង​សាលាដ ជាដើម ដើម្បី​ផ្គត់ផ្គង់​បន្លែ​ឱ្យស្រប​ទៅតាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក ដើម្បី ឆ្លើយតប​ទៅ នឹង​តម្រូវ​ការចង់ បាន​របស់​ក្រុមហ៊ុន ហើយ រក្សា​តម្លៃ​ខ្ពស់​ថែម​ទៀតផង ។
ដោយ​ក្នុង​មួយ​រដូវៗ​ប្រជា​សហគមន៍​អាច​រកប្រាក់​ចំណេញ​បាន​ជាង​១០​លាន​រៀល ហើយ​ជា​មធ្យម​សហគមន៍ អាច​ផ្គត់ផ្គង់ បាន​ចំនួន​២​តោន​ក្នុង​មួយ ថ្ងៃ​៕.​សំរិត​

អត្ថបទដែលជាប់ទាក់ទង