ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះពីលេីរថយន្ត មកទិញអីវ៉ាន់ មួយភ្លែត មិនបានពន្លត់ម៉ាសុីន លោកចោរឡើងបើករត់គេច បង្កការភ្ញាក់ផ្អើលទាំងយប់

58

ភ្នំពេញភាពភ្ញាក់ផ្អើលមួយបានកើតមានឡើងទាំងយប់ ខណៈដែលបុរសម្នាក់ចុះពីលេីរថយន្តដោយមិនបានពន្លត់ម៉ាសុីន ហើយត្រូវបានលោកចោរឡើងបើករត់គេច អស់ជាច្រើនគីឡូម៉ែត្រនោះ។

  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី១៣ខែមករាឆ្នាំ២០២១នៅចំណុចស្តុបអុីនធើខនតាមបណ្តោយផ្លូវព្រះមុនីរ៉េតសង្កាត់បឹងសាឡាងខណ្ឌទួលគោក

   ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ ម្ចាស់រថយន្តម៉ាកម៉ាស្តាពណ៌កណ្តុរល្មេះពាក់ស្លាកលេខរដ្ឋ13. 2-2688​ បានឈប់រថយន្ត ដោយមិនបានពន្លត់ម៉ាសុីនរួចដើរទៅទិញអីវ៉ាន់មួយភ្លែត( ទិញតុក្កតា)ស្រាប់តែមានជនសង្ស័យម្នាក់ឡេីងបេីកចេញទៅ។ឃេីញបែបនេះម្ចាស់រថយន្តក៏ស្រែកថាចោរៗបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋដេញតាមចាប់ ចំណែកជនសង្ស័យបានព្យាយាមបេីករត់រហូតទៅដល់ផ្លូវលេខ៣១៥កែងផ្លូវលេខ៥៩៨ស្ថិតក្នុងសង្កាត់បឹកកក់២ខណ្ឌទួលគោក  ទេីបជនសង្ស័យឈប់រថយន្តហេីយចុះរត់គេចខ្លួនបាត់។

  ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់និងនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានគរបាលខណ្ឌទួលគោកដេីម្បីកំណត់មុខសញ្ញាជនសង្ស័យ៕

 

អត្ថបទដែលជាប់ទាក់ទង