ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ ចែក​គ្រឿង​ឧបភោគបរិភោគ ជូន​ដល់​កងកម្លាំង​ប្រជា​ការពារ​សណ្តាប់ធ្នាប់​ខ​ណ្ឌ​

45

 

​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១  លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ  បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី សំណេះសំណាល និង​ចែក​គ្រឿងឧបភោគ​បរិភោគ ជូន​ដល់​កងកម្លាំង​ប្រជា​ការពារ​សណ្តាប់ធ្នាប់​ខ​ណ្ឌ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ក្នុងឱកាស​នោះ​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​កោតសរសើរ​ដល់ក​ង​កម្លាំង​ប្រជា​ការពារ​សណ្តាប់ធ្នាប់​ខ​ណ្ឌ​ដែល​ពេញ​មួយឆ្នាំ​២០២០​បាន​បំពេញការងារ​ចូលរួម​រៀបចំ​សណ្ដាប់​សា​ធា​រណះ​ក្នុង​មូលដ្ឋាន​ខណ្ឌ​បានល្អ​ដោយ​សហការ​ជាមួយ​កម្លាំង​នគរបាល​និង​កង​រាជ​អាវុធ​ហ្ថ​ត្ត​ខណ្ឌ​បាន​ចូលរួម​ការពារ​សន្តិសុខ​សុវត្ថិភាព​បានល្អ​៕​

អត្ថបទដែលជាប់ទាក់ទង