ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភរិយារបស់​កំពូល​តារាចម្រៀង ខេមរៈ សេរី​មន្ត បានទិញរថយន្ត​ស៊េរី​ទំនើប​ម៉ាក RollRoy មកប្រគល់ជូនប្តីសំណព្វចិត្តនាង ដល់​មុខផ្ទះ​តែម្តង

134

 

​ភ្នំពេញ​៖ ភរិយារបស់​កំពូល​តារាចម្រៀង ខេមរៈ សេរី​មន្ត បានទិញរថយន្ត​ស៊េរី​ទំនើប​ម៉ាក RollRoy មកប្រគល់ជូនប្តីសំណព្វចិត្តនាង ដល់​មុខផ្ទះ​តែម្តង ហើយគ្រាន់តែ​សួរ​មួយ​ម៉ាត់​ថា​តើ​បង​ចូលចិត្ត​ឡានតូច​អត់​។ បន្ទាប់ពីទទួលបានអំណោយដ៏ធំមួយនេះហើយ ​កំពូល​តារាចម្រៀង ខេមរៈ សេរី​មន្ត ​បានបង្ហាញ​អារម្មណ៍​រំភើប​ជា​ពន់ពេករកអ្វីប្រៀបផ្ទឹមពុំបានឡើយ។

​តាមរយៈ​បណ្តាញ​សង្គម​កំពូល​តារាចម្រៀង​រូបនោះ បាន​បង្ហោះ​សារ​អម​ជាមួយ​រូបភាព​ជាមួយរ​ថ​យន្ត​សេរី​ទំនើប RollRoy ថា «​ភរិយា​ខ្ញុំ​សួរ​ខ្ញុំ​ថា​ហេតុ​អី​បាន​បង​ចូលចិត្ត​ជិះ​តែ​ឡានធំៗ​ខ្ពស់ៗ ចឹ​ង​តើ​បង​ចូលចិត្ត​ឡានតូច​អត់​? ខ្ញុំ​ថា​មានអី​ចូលចិត្ត​តាស​ស្រាប់​តើ​ឡាន​មកដល់​មុខផ្ទះ​តែម្តង​អរគុណ​ភរិយា​សម្លាញ់​»​៕

អត្ថបទដែលជាប់ទាក់ទង