ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសភាព តំបន់​ទេសចរណ៍​ភ្នំ​ដា ក្នុង​រដូវ​នេះ នឹង​បានឃើញ​សម្រស់​វាលស្រែ​ខៀវស្រងាត់​ដាច់​កន្ទុយភ្នែក អម​ជាមួយនឹង​ខ្យល់​បរិសុទ្ធ​

166

 

​តាកែវ​៖​រមណីយដ្ឋាន តំបន់​ទេសចរ​ណ៏ ភ្នំ​ដា​នា​រដូវ​នេះ​ទេសភាព ពិតជា​អ​ច្ចា​រ្យ​ណាស់ នឹង​បានឃើញ​សម្រស់​វាលស្រែ​ខៀវស្រងាត់​ដាច់​កន្ទុយភ្នែក អម​ជាមួយ នឹង​ខ្យល់អាកាស​ល្អ​បរិសុទ្ធ ដែល​អាច​រំសាយ​អស់​ទុក្ខ​កង្វល់​បន្ទាប់ពី​បំពេញការងារ ។

លោក ឈូក ប៊ុនថន អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តតាកែវ បានបញ្ជាក់​ឲ្យ​អ្នកយក​ព័​ត៏​មាន​យើង​ដឹង នៅ​ថ្ងៃទី​១៥ មករា ឆ្នាំ​២០២១​នេះ​ថា​៖ ក្នុង​រយៈពេល ១​ឆ្នាំ​២០២០​កន្លងមក មាន​ភ្ញៀវ​មក​ទស្សនា​កម្សាន្ត​នៅ ក្នុង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ប្រាសាទភ្នំដា​សរុប ជាង ១​ម៉ឺន ៥​ពាន់​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​ចំនួន​ជាង​១៥០០០​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន​៤៣៣ នាក់​។

លោក​បាន​បន្តថា រហូតមកដល់​ពេលនេះ ក៏​នៅតែមាន​ភ្ញៀវ​មកលេង​កម្សាន្ត​ជា​ហូរហែ​ផងដែរ ដោយ សារ​តែ​ទីនេះ មាន​ទេសភាព​ស្រស់ស្អាត ជាមួយ​វាលស្រែ​ដាច់​កន្ទុយភ្នែក ដែលមាន​ទេស ភាព​ពណ៌​មាស នៃ​ស្រូវ​ទុំ លាយឡំ​ជាមួយនឹង​ទេសភាព​វាលស្រែ​ពណ៌​បៃតង​។

លោក​បាន​បន្ដថា ភ្ញៀវទេសចរ ដែល​ពួកគាត់​ចូល ចិត្ត​មក​កំសាន្ត​នៅទីនេះ ដោយសារតែ​ពួកគាត់ មាន​គោលបំណង​ស្វែងយល់ ចង់​ចេះ​ចង់ដឹង ព្រមទាំង​បាន​ពុះ ពារ​មិន​ខ្លាច​នឿយហត់ ចូលទៅ​ទស្សនា​យ៉ាង​ហូ​ហែរ អំពី​សក្តានុពលភាព​វ​ប្ប​ធម៌​នា​សម័យ​កោះ​គោកធ្លក ដើម្បី​ធ្វើការ​ស្រាវជ្រាវ អំពី​ស្នាដៃ​ដែលជា​កេរដំណែល​ដ៏​ល្បី ល្បាញ​នៃ​បុព្វបុរស​ខ្មែរ​យើង​ពី​ជំនាន់​ដើម ព្រមទាំង​អាច​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ​ផងដែរ​។​

ប្រាសាទភ្នំដា​បើ​និយាយ​បុរាណ​ដ្ឋា​ន​ស្រុក​ខ្មែរ​គេ​ចាត់ទុកថា ប្រាសាទភ្នំដា​គឺជា​ប្រាសាទ​ដែល​កសាង​មុនគេ​បង្អស់ ដើម្បី​គេ​ស្រាវ ជ្រាវ​ប្រាសាទបុរាណ​នៅ​ស្រុក ខ្មែរ​គឺ​ចាប់ផ្ដើម​ពី​ប្រាសាទភ្នំដា​ទៅមុន​។
​តាម​ឯកសារ​ប្រាសាទ​ហ្នឹង​កសាង​ពី​ថ្ម​បាយ ក្រៀម ទំហំ​វា​ប្រហែល​៨​ម៉ែត្រ​បួន​ជ្រុង​។ ភ្នំ​នេះ​ច្រើន​អ្នក​មកពី​តំបន់​អឺរ៉ុប គឺជា​ពួក​អាមេរិក​គេ​ជា​អ្នក​មក​ធ្វើការ​ស្រាវជ្រាវ​។​.

​ដោយឡែក​នៅថ្ងៃនេះ​ដែរ កញ្ញា​មាស សុជាតា ជា​ភ្ញៀវទេសចរ ដែល​មកលេង​កម្សាន្ត​នៅ​ប្រាសាទភ្នំដា ក៏បាន​ឱ្យដឹង​ដែរ​ថា នៅ​ទីនោះ​ពិតជា​មាន​ទេស ភាព ស្រស់ស្អាត​ណាស់ ជាពិសេស គឺ​វាលស្រែ​ដ៏​ខៀវស្រងាត់ មាន​ខ្យល់​បរិសុទ្ធ ជា​កន្លែង​ស័ក្ដិ សិទ្ធ​ក្នុងការ​បន់ស្រន់ ព្រមទាំង​មាន​រូបចម្លាក់​ក្បូរ​ក្បាច់រចនា នៅលើ​ប្រាសាទ គួរ​ជាទី​គយគន់ រំសាយ​អស់​ទុក្ខ​កង្វល់ ពេល​បាន​ទៅ​ទស្សនា​កម្សាន្ត​នៅ​ទីនោះ​។​

វា​ស្អាត​ព្រោះ​នៅ​ខ្ពស់ ហើយ​ប្រាសាទ​នៅសល់​ពី​បុរាណ ចឹ​ង​យើង​ចង់​ឡើងមក​គោរព​ព្រោះ​ជា​កន្លែង​ស័ក្ដិ សិទ្ធ ហើយ​ទេសភាព​ស្អាត វា​មាន​ផ្កា​ចឹ​ង​ទៅ​វា​ស្អាត យើង​មកលេង​ផង​និង មកសុំ​សេចក្ដីសុខ​ផង ។​

សូមបញ្ជាក់ថា​៖ ប្រាសាទភ្នំដា​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​មាន​វ័យ​ចំណាស់​ជាងគេ​ក្នុងចំណោម​រមណីយដ្ឋាន​ទេសចរណ៍ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ជា​ដែនដី​ចំណាស់ នៃ​នគរ​គោកធ្លក​ស្ថិតនៅ​ឃុំ​គោកធ្លក ស្រុក​អង្គរ​បូរី ខេត្តតាកែវ មាន​ចម្ងាយ​១០២ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ៕ . សំរិត​

អត្ថបទដែលជាប់ទាក់ទង