ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឥណ្ឌូនេស៊ី គ្រោះរញ្ជួយដីកម្រិត៦.២រិចទ័រ សម្លាប់មនុស្ស៧នាក់និងរងរបួសរាប់រយនាក់

105

ឥណ្ឌូនេស៊ី៖ ទីភ្នាក់ងារកាត់បន្ថយភាពគ្រោះមហន្តរាយ របស់ប្រទេស (BNPB) បាននិយាយថាការរញ្ជួយដីកម្រិត ៦.២ រិចទ័រនៅលើកោះស៊ូឡាវ៉ាស៊ីនៃប្រទេសឥណ្ឌូនេស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧ នាក់និងរាប់រយនាក់រងរបួសនៅថ្ងៃសុក្រ ១៥ មករានេះខណៈដែលប្រជាជនដែលភិតភ័យបានភៀសខ្លួនទៅកាន់តំបន់ដែលមានសុវត្ថិភាពបន្ទាប់ពីអគារជាច្រើនត្រូវបានខូចខាត។

គួរឲ្យដឹងថាកាលពីឆ្នាំ ២០១៨ គ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រដ៏សាហាវនិងរលកយក្សស៊ូណាមីជាបន្តបន្ទាប់បានវាយប្រហារទីក្រុងប៉ាលូក្នុងក្រុងស៊ូឡាវីស៊ីនេះដោយសម្លាប់មនុស្សរាប់រយនាក់ផងដេរ។
ប្រភព៖ CNA

អត្ថបទដែលជាប់ទាក់ទង