ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ក្បាលខូច យកដៃ​ប៉ះពាល់​អង្អែល​លេង​ប្រដាប់ភេទ​ក្មេងស្រី ញឹកញាប់ ជាប់អន្ទាក់​ប៉ូលិស​

366

 

​កណ្ដាល​៖​សមត្ថកិច្ច​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែមករា​នេះ​ថា ចាប់ខ្លួន​បុរស​ម្នាក់ ករណី ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​អាយុ​ជនរងគ្រោះ​(​រំលោភ​សេ​ពស​ន្ថ​វះ​) ​ដោយ​កើតហេតុ​ថ្ងៃទី​០៦-០១-២០២១ នៅវេលា ម៉ោង​១៥.០០​នាទី​នៅ​ចំណុច​ភូមិ​ពពាលខែ​២ ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​

​ជនរងគ្រោះ​ភេទ​ស្រី​អាយុ​០៨​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ មុខរបរ​សិស្ស​។​

​ជនសង្ស័យ​ឈ្មោះ​ផូ គង់ ហៅ​វិត​ភេទ​ប្រុស​អាយុ​៥០ ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ស្តៅ​កន្លែង​៣ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​រត់​ម៉ូតូ​កង់​បី (​ឃាត់ខ្លួន​)​។​

សមត្ថ​មិ​ច្ច​បន្តទៀតថា​នៅក្នុង​ឆ្នាំ​២០២០ ជនសង្ស័យ​តែងតែ​មក​ផ្ទះ​របស់​ជនរងគ្រោះ​នៅពេលដែល​ឈ្មោះ​សៀង សំណាង ភេទ​ស្រី​អាយុ​២៦​ឆ្នាំ​(​ត្រូវជា​ម្តាយ​របស់​ជនរងគ្រោះ​)​ទូរស័ព្ទ​ហៅ​ជនសង្ស័យ​អោយមក​ជួយ​ធ្វើ​ការងារ​មួយចំនួន​ជា​ញឹកញាប់​នៅផ្ទះ​របស់ខ្លួន ម្តងៗ​ពេល​ជនសង្ស័យ​មកដល់​ផ្ទះរ​បស់​ជនរងគ្រោះ​ជនសង្ស័យ​តែងតែ​ប្រគល់​ទូរស័ព្ទដៃ​របស់ខ្លួន​អោយទៅ​ជនរងគ្រោះ​លេង ឈ្លាត​ពេល​ម្តាយ​ជនរងគ្រោះ​មិន​នៅផ្ទះ​ជនសង្ស័យ​តែង​តែបើ​ករឿង​អាសអាភាស​អោយ​ជនរងគ្រោះ​មើល​រួចខ្លួន​ក៏បាន​ធ្វើ​សកម្មភាព​រំលោភ​សេព​ស​ន្ថ​វះ​លើ​ជនរងគ្រោះ​ដោយ​ប្រើ​ម្រាមដៃ​លូក​ចូលក្នុង​ប្រដាប់ភេទ​របស់​ជនរងគ្រោះ​ជាច្រើន​ដង ក្នុងពេលដែល​ខ្លួន​មក​ផ្ទះ​ជនរងគ្រោះ​(​ពេល​ម្តាយ​ជនរងគ្រោះ​មិន​នៅ​)​។​

លុះដល់​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២១​វេលា​ម៉ោង​១៥​និង​០០​នាទី​ឈ្មោះ​សៀង សំណាង​(​ជន​ម្តាយ​ជនរងគ្រោះ​បាន​ទូរស័ព្ទ​ហៅ​ជនសង្ស័យ​ឈ្មោះ​ផូ គង់​ហៅ​វិត អោយមក​សរសេរ​ផ្លាក់ឈ្មោះ​សៀវភៅ​អោយ​កូន​របស់ខ្លួន​ពេលដែល​សរសេរ​ផ្លាក់ឈ្មោះ​អោយ​ជនរងគ្រោះ​នោះ​ជនសង្ស័យ​ក៏បាន​យកដៃ​ប៉ះពាល់​ចំ​លើ​ប្រដាប់ភេទ​ជនរងគ្រោះ ខ​ណះ​ធ្វើ​សកម្មភាព​នោះ​ម្តាយ​ជនរងគ្រោះ​បានឃើញ​ក៏​ស្តីបន្ទោស​អោយ​ជនសង្ស័យ​ខ្លាំងៗ​។​

​លុះដល់​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​៩​និង​៣០​នាទី​ទើប​ម្តាយ​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដីឥដ្ឋ ដោយ​ម្តាយ​ជនរងគ្រោះ​ឈ្មោះ​សៀង សំណាង បាន​សំណូមពរ​មក​សមត្ថកិច្ច​ហៅ​ជនសង្ស័យ​មក​ធ្វើការ​អប់រំ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​បញ្ចប់រឿង​ត្រឹម​ប៉ុស្តិ៍ ។​

​លុះដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​១៣​និង​៣០​នាទី​ខាង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក​រស់ សា​វិ​ន នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស សហ​ការណ៍​ជាមួយ​កំលាំង​ផ្នែក​ជំនាញ​ស្រុក​និង​កំលាំង​ប៉ុស្តិ៍នគរបាល​ដីឥដ្ឋ​បាន​ហៅ​ជនរងគ្រោះ និង​ជនសង្ស័យ​មក​ប៉ុស្តិ៍​ដើម្បី​សាកសួរ ក្រោយពី​សាកសួរ​រួច​នៅ​ចំពោះមុខ​សម​ត្ត​កិច្ច​ជនសង្ស័យ​បាន​សារភាពថា​:​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ដោយ​យកដៃ​ប៉ះពាល់​ចំ​លើ​ប្រដាប់ភេទ​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន​។​

ក្រោយពី​សួរនាំ​រួច​ជនសង្ស័យ បា​នប​ញ្ចូ​ន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក កៀនស្វាយ​ដើម្បី​បន្ត​និតិ​វិធី​៕​

អត្ថបទដែលជាប់ទាក់ទង