ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការរត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង អន្តរជាតិ ត្រូវបាន​ប្ដូរ​ឥរិយាបថ​

73

ភ្នំពេញ​៖​ទិវា​អន្តរជាតិ​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត​នៅ​ខេត្តសៀមរាប​ត្រូវបាន​ប្ដូរ​ឥ​រិ​តាប​ថ​បន្ទាប់ពី​ស្ថានភាព​នៃ​កូ​វីដ ១៩​នៅ​មិនទាន់​ស្ងប់ស្ងាត់​នោះ ។​

​បន្ទាប់​ការអាក់ខាន​ដោយសារ​កូ​វីដ​១៩​នោះ​គណៈកម្មាធិការ​ជាតី​អូឡាំពិក​កម្ពុ​ជាមាន​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​ទិវា​អន្តរជាតិ​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត​នៅ​ខេត្តសៀមរាប​នា​ថ្ងៃទី​២៤​មករា​២០២១​តែ​ពេលនេះ​ស្ថានភាព​នៅ​មិនទាន់​អំណោយផល​នៅឡើយ​ទេ​ហើយ​អ្នក​ចុះឈ្មោះ​ក៏បាន​ចុះ​រួច​ដែរ​ហេតុនេះ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​និង​ដៃគូ​ឧបត្ថម្ភ​សម្រេចចិត្ត​ប្ដូរ​ឥរិយាបថ​នៃ​ការរត់​ទៅជា​រត់​ដោយ​ស្ម័គ្រចិត្ត​ខ្លួនឯង​(VIRTUAL)​ដែល​នឹងធ្វើ​នៅ​ថ្ងៃទី​៦ និង​៧​កុម្ភៈ ។​

ក្នុង​សន្និសីទកាសែត​នា​ព្រឹក​ថ្ងៃទី​១៥​មករា​ឯកឧត្តម​វ៉ា​ត់ ចំរៀន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុ​ជាមាន​ប្រ​​សាសន៍​ថា​យើង​មិនអាច​រៀបចំ​ប្រឹត្តិការណ៍​នេះ​ឲ្យ​ដូច​រៀងរាល់ឆ្នាំ​បាន​នោះទេ​ព្រោះ​សន្ទុះ​កើនឡើង​នៃ​មេរោគ​កូ​វីដ​១៩​នៅ​ប្រទេសជិតខាង​ស្ថិតក្នុង​កម្រិត​ខ្ពស់ ។​
ក្នុង​បរិបទ​នៃ​កូ​វីដ​១៩​យើង​ត្រូវធ្វើ​អ្វី​ឲ្យ​ស្របទៅតាម​យុគសម័យ​នៃ​សង្គម​ដែល​កំពុងតែ​រង​នូវ​ឥទ្ធិពល​មួយ​នេះ​។​ហេតុនេះ​អ្នក​ដែល​បាន​ចុះឈ្មោះ​រួចរាល់​ហើយ​ត្រូវតែ​រត់​ដោយ​ខ្លួន​ហើយ​រត់​នៅ​ទីកន្លែង​ណា​ក៏​បានដែរ ។​ហើយ​ចំពោះ​លទ្ធផល​គឺ​សាមីខ្លួន​ត្រូវ​ផ្ញើ​តាមរយៈ​Manulife MOVE App)​ដើម្បី​ទទួល​មេដាយ​ក្នុងករណី​ដែល​ការរត់​នោះ​បានទទួល​ថិរវេលា​ល្អ ។​
អ្នករត់​ត្រូវតែមាន​ភាពស្មោះត្រង់​លើ​លទ្ធផល​របស់ខ្លួន​ទាំង​អ្នករត់​៣​គីឡូម៉ែត្រ ៥​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ និង​២១​គីឡូម៉ែត្រ ។​
​ប្រសិនបើ​គេ​ផ្ញើ​លទ្ធផល​ដែល​មិន​ស្មោះត្រង់​មក​មានន័យថា​គេ​មិន​ស្មោះត្រង់​ចំពោះ​ខ្លួនឯង​ឡើយ ។​ហេតុនេះ​អ្នកចូលរួម​រត់​ត្រូវតែ​បំពេញ​​កាតព្វកិច្ច​រត់​ឲ្យ​ដល់​គិល​ដៅ​របស់ខ្លួន ។​

ឯកឧត្តម​អគ្គលេខាធិការ​ទទួលស្គាល់​ថា​ការធ្វើ​នូវ​របៀប​ថ្មី​នេះ​ប្រៀបដូចជា​អាវុធ​មុខ​ពីរ​យ៉ាង​អញ្ចឹង​គឺ​វា​អាច​បរាជ័យ និង ជោគ​​ជ័យ​តែ​ទោះជា​យ៉ាងណា​ក៏ត្រូវ​តែ​ធ្វើ​ព្រោះ​នៅលើ​ពិភពលោក​នេះ​គេ​បាន​ប្ដូរ​ឥរិយាបថ​មក​រត់តាម​របៀប​ស្ម័គ្រចិត្ត​ដោយ​ខ្លួនឯង​(VIRTUAL)​នេះ​អស់ហើយ ។​

​សូមបញ្ជាក់ថា​ដំបូង​ឡើយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​និង​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​គ្រោង​បើក​ការប្រកួត​ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរវត្ត​លើក​ទី​២៥​នៅ​ខេត្តសៀមរាប​នៅ​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០២១​។​សម្រាប់​ទិវា​រត់​នេះ​យើង​មិន​អនុញ្ញាត​ឲ្យ​បរទេស​ដែល​រស់នៅ​ក្រៅប្រទេស​ចូលរួម​ឡើយ​ដោយ​អនុញ្ញាត​ឲ្យ​ជនបរទេស​រស់នៅក្នុង​ប្រទេស​តែប៉ុណ្ណោះ​៕​

អត្ថបទដែលជាប់ទាក់ទង