ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាស​តែងតាំង ស្មៀន​សង្កាត់​បឹងត្របែក​ថ្មី ជំនួស​ស្មៀន​ចាស់​ចូលនិវត្តន៍​

52

 

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១​នេះ​លោក​ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន​ដោយបាន​អញ្ជើញ​ចូលរួម​ពិធី​ប្រកាស​តែងតាំង និង​ប្រគល់​ភារកិច្ច​ជូន លោក សែម កែវ​សទ្ធា ជា​ស្មៀន​សង្កាត់​បឹងត្របែក ជំនួស​លោកស្រី ហ៊ីង សុវណ្ណនី ដែល​បាន​ចូលនិវត្តន៍ ។

លោក​អភិបាលខណ្ឌ​ចំការមន​បាន​មានមតិ​អោយដឹងទៀតថា​ការផ្លាស់ប្តូរ​ស្មៀន​សង្កាត់​បឹងត្របែក​នាឱកាស​នេះ គឺ​ដើម្បី​បន្ត​និរន្តរភាព​ការងាររដ្ឋបាល និង​ការផ្តល់​សេវាសាធារណៈ​នៅ​សាលាសង្កាត់​បឹងត្របែក​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​នា​ថ្ងៃនេះ​គឺ​ដើម្បី ឲ្យ​ឆាប់រហ័ស​ជូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់ ។​ម្យ៉ាងវិញទៀត​លោក​សែម កែវ​សទ្ធា​គាត់​គឺ​ពោរពេញ​ទៅដោយ​បទពិសោធ​ការងារ​ផ្នែក​ស្មៀន​នេះ​យ៉ាង​ចាស់វស្សា​ផងដែរ​ដោយ​កន្លងមក​គាត់​(​សែម កែវ​សទ្ធា​)​ធ្លាប់​បម្រើ​កិច្ចការងារ​ស្មៀន​សង្កាត់​ជា​យូរ​ឆ្នាំ​មកហើយ​ពោលគឺ​ធ្លាប់ធ្វើ​ស្មៀន​នៅ​សង្កាត់​ច្បារអំពៅ​ទី​២​និង​ជា​ស្មៀន​នៅ​សង្កាត់​ក្បាលកោះ​ខណ្ឌ​ច្បារអំពៅ​ផងដែរ​ហើយក៏​ធ្លាប់​ធ្វើជា​អនុប្រធាន​ការិយាល័យ​ផែនការអភិវឌ្ឍន៍​នៅ​ខណ្ឌមានជ័យ​ចាស់​និង​ក្រោយមកទៀត​ជា​អនុប្រធាន​ការិយាល័យរ​ដ្ឋ​បាល​ខណ្ឌចំការមន​ថ្មី​និង​នៅថ្ងៃនេះ​ប្រកាស​តែងតាំង​ជា​ស្មៀន​សង្កាត់​បឹងត្របែក​ខណ្ឌចំការមន​៕​

 

អត្ថបទដែលជាប់ទាក់ទង