ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍​ជិះ​កង់​ផ្សព្វផ្សាយ សក្ដានុពល​ទេសចរណ៍ ខេត្ត​ព្រះសីហនុ​និង​ប្ដូរ​ឥរិយាបថ​យុវវ័យ​សម្រាប់​ថ្ងៃបុណ្យ​សេចក្ដីស្រឡាញ់​

48

ភ្នំពេញ​៖​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ជិះ​កង់​នៅ​ខេត្ត​ព្រះសីហនុ​ដើម្បី​បំផុស​ចលនា​ទេសចរណ៍​និង​ផ្សព្វផ្សាយ​ពី​សក្តានុពល​របស់​ខេត្ត និង​ដើម្បី​ផ្លាស់ប្ដូរ​ឥរិយាបថ​យុវវ័យ​ចំពោះ​ថ្ងៃបុណ្យ​នៃ​សេចក្ដីស្រឡាញ់ ។​

ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​ក​ម្មា ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍​ឱ្យដឹងថា​ក្រសួងទេសចរណ៍​​និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ជិះ​កង់​ទេស ចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​នេះ នឹង​រៀបចំ​រយៈ​ពេ ល​មួយថ្ងៃ នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ​ឆ្នាំ ២០២១​ដែ​ម​ចំ​ថ្ងៃបុណ្យ​នៃ​សេចក្ដីស្រឡាញ់​។​

ឯកឧត្តម​អគ្គលេខាធិការ បាន​បញ្ជាក់ថា​ការរៀប ចំ​ព្រឹត្តិការណ៍​កីឡា​ជិះ​កង់​នេះ គឺជា​ការ​បំផុស​ចលនា​ឱ្យ​ប្រជាពលរដ្ឋ​លេង​កីឡា ដើម្បី​ពង្រឹងសមត្ថភាព​ផ្លូវកាយ ផ្លូវចិត្ត ដែល​ការ​ជិះ​កង់​ធ្វើឱ្យ​សរសៃ សាច់ដុំ ផ្លូវដង្ហើម មាន​ភាពរឹងមាំ​និង​សុខ ភាពល្អ ។
​ព្រឹត្តិការណ៍​ជិះ​កង់​នេះ​មិនមែនជា​ការអភិវឌ្ឍន៍​ជំនាញ​កម្រិត​ខ្ពស់​ក៏ប៉ុន្តែ​វា​ជាការ​បំផុស​ចលនា​កីឡា​មួយ​ដែល​ស្របគ្នា​ទៅនឹង​យុទ្ធនាការ​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នឹងដាក់​ចេញ​នៅ​ថ្ងៃទី​១៨ ខែ មករា​ខាងមុខ​នេះហើយ ។​ជាមួយនេះ នឹង​ធ្វើឱ្យ​តំបន់ឆ្នេរ​សមុទ្រ​ក្លាយជា​ការទាក់ទាញ​ថ្មី​មួយ ទៀត ក្នុង​ការស្តារ​មុខមាត់​ឡើងវិញ ក្រោយពី​ជំងឺ​កូ​វីដ​១៩ មានការ​ធូរស្រាល និង​ជាការ​ស្តារ​ធុរកិច្ច​ទេសចរណ៍ ។​

​ឯកឧត្តម​វ៉ា​ត់​ចំរើន​បញ្ជាក់ថា​«​អ្វីដែល​យើង​ទទួល​អនុសាសន៍​ណែនាំ​ពី​ថ្នាក់ដឹកនាំ​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​​គណ​:ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា លោក​ចង់ឱ្យមាន​ព្រឹត្តិការណ៍​ខ្លះ ដើម្បីឱ្យ​ចលនា​ភ្ញៀវទេសចរ​ក្នុងស្រុក មាន​ចលនា​ទៅ ដល់​ទេសចរណ៍​មួយចំនួន​ដែល​កំពុងមាន​ការអភិវឌ្ឍ ជាពិសេស​ក្រុង​ព្រះ​សី ហ​នុ ដែលជា​តំបន់​កំពុងធ្វើការ​អភិវឌ្ឍ​ផ្នែក​ហេ​ដ្ឋា រចនាសម្ព័ន្ធ ផ្លូវ ថ្នល់ សណ្តាប់ធ្នាប់​តាម​ឆ្នេរ ស​មុ ទ្រ​របស់​យើង​ឱ្យបាន​ស្អាត​ល្អ ហើយ​រួច​រាល់ពេល​ឆាប់ៗ​នេះ ។
​ការត្រៀម​បង្ហាញ​សក្តានុពល​ថ្មី​នៃ​តំបន់​ដែលមាន​បរិយាកាស​ថ្មី ល្អ​ស្អាត មាន​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ថ្មី ឱ្យ​វា​លេច​ត្រដែត​ឡើង​ដែលជា​គោលបំណង​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេ​សចណ៍​មួយ​គឺ​ការ​ជិះ​កង់​កម្សាន្ត​មួយ​ដ៏​ធំ​នៅ​ទីនោះ​នៅតាម​ឆ្នេរ​អូ​ឈើទាល​និង​ឆ្នេរ​​រាម​ដោយ​សោភ័ណភាព​វា​ល្អ​មែនទែន »​។​

ព្រឹត្តិការណ៍​ជិះ​កង់​នេះ​មាន​ចំនួន​៣​វិញ្ញាសា​គឺ​ប្រភេទ​កង់​ភ្នំ​ដែលមាន​ចម្ងាយ​៤០​គីឡូម៉ែត្រ​ដោយ​ចេញដំណើរ​ពី​ឆ្នេរ​អូ​ឈើទាល​ទៅ​រាម​ដែលមាន​ចម្ងាយ​២០​គីឡូម៉ែត្រ​និង​ជិះ​ត្រឡប់មកវិញ​ដើម្បី​បង្គ្រប់ ។​ជិះ​កំសាន្ដ​ចម្ងាយ​២៥​គីឡូម៉ែត្រ​ពី​ឆ្នេរ​អូ​ឈើទាល​ឆ្ពោះទៅ​អូ​ត្រេះ​និង​ជី​ង​ជា​ដៃគូ និង ជា​លក្ខណៈ​គ្រួសារ​ដែលមាន​ចម្ងាយ​១៥​គីឡូម៉ែត្រ ។​

បើតាម​ការ​ឲ្យ​ដឹង​បន្ថែម​ពី​ឯកឧត្តម​វ៉ា​ត់ ចំរើន​នោះ​ថា​ខេត្ត​ព្រះសីហនុ​សព្វថ្ងៃនេះ​មាន​ផ្លូវ​តាម​ឆ្នេរសមុទ្រ​ពី​ឆ្នេរ​អូ​ឈើទាល​រហូត​​ដល់​រាម​តែម្ដង ៕​

អត្ថបទដែលជាប់ទាក់ទង