ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាកាម​៣០​នាក់ ចូល​រូ​ម​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល ចៅក្រម និង​គ្រូបង្វឹក​ថ្នាក់មូលដ្ឋាន​ជាតិ​២០២០

73

ភ្នំពេញ​៖​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT(World Taekwondo) នា​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​បាន​បើក​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល ចៅក្រម​និង​គ្រូបង្វឹក​តេ​ក្វាន់​ដូ​WT​នឹង​ប្រព្រឹត្ត​ចាប់ពី​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​១៧​ខែមករា​ឆ្នាំ​២០២១​ផ្នែក​វិញ្ញាសា​សម្តែង​មេគុន​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។

លោក​ជាតិ​ខេមរា​អ្នកសម្របសម្រួល​វគ្គ​បាន​និយាយថា​វគ្គ​បណ្តុះបណ្តាល​មាន​សិក្ខាកាម​ចូលរួម​ចំនួន​៣០​នាក់​មកពី​រាជធានី​ខេត្ត​ចំនួន​៤ គឺ​ភ្នំពេញ កណ្តាល បាត់ដំបង់ និង​សៀមរាប​។ ដោយ​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្ដាល ចៅក្រម​តេ​ក្វាន់​ដូ ថ្នាក់មូលដ្ឋាន​-​ជាតិ នាក់ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៧ ខែធ្នូ​ឆ្នាំ​២០១៩ នៅ​សាល​ហ្វឹកហាត់​តេ​ក្វាន់​ដូ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា បង្រៀន​ដោយ​អាជ្ញាកណ្តាល​អន្តរជាតិ លោក ឃឹម ស​ត្ថា កញ្ញា ស៊ុ​ង រចនា លោក ជា សា​រ៉ា​ត និង​លោកគ្រូ​កូរ៉េ​។​

​វគ្គ​បណ្តុះបណ្តាល​នេះ អាច​ប្រព្រឹត្តទៅបាន ដោយ សារបាន​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការជួយ​ព​ន្លឿ​ន​ខេ​មរ​សហព័ន្ធ តេ​ក្វាន់​ដូ ដើម្បី​ធ្វើការ​បណ្តុះបណ្តាល ធនធានមនុស្ស ដូចជា​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល​-​ចៅក្រម និង​គ្រូបង្វឹក​តេ​ក្វាន់​ដូ​ថ្នាក់មូលដ្ឋាន​ថ្នាក់ជាតិ និង​ថ្នាក់​អន្តរជាតិ​ជាដើម សម្រាប់​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​SEA GAMES លើក​ទី​៣២ នា​ឆ្នាំ​២០២៣​ខាងមុខ និង​ត្រៀម​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នានា​៕​

អត្ថបទដែលជាប់ទាក់ទង