ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង រង​ការចោទប្រកាន់ថា បានកំណត់ ឱ្យ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​-​ស្រុក ត្រូវ​រកលុយ​ក្នុង​ម្នាក់ ៨​ម៉ឺន​ដុល្លារ ដើម្បី​យកមក​កសាង​បន្ទាយ​

59

 

​ខេត្តស្ទឹងត្រែង​៖ បណ្តាញសារព័ត៌មាន​ជាច្រើន បាន​ចុះផ្សាយ​ព័ត៌មាន​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បានកំណត់ ឱ្យ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​-​ស្រុក ត្រូវ​រកលុយ​ក្នុង​ម្នាក់ ៨​ម៉ឺន​ដុល្លារ ដើម្បី​យកមក​កសាង​បន្ទាយ​ស្នាក់ការ​របស់ខ្លួន​។​

​ពាក់ព័ន្ធ​ករណី​ចោទប្រកាន់​ខាងលើនេះ ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូម​ជម្រាបជូន​សាធារណជន និង​អ្នកសារព័ត៌មាន ជ្រាបថា តាម​ការរាយការណ៍រ​បស់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​បញ្ជាក់ថា មិន​មានការ​កំណត់ឱ្យ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង ស្រុក រកលុយ​ម្នាក់​៨​ម៉ឺន​ដុល្លារ ដើម្បី​សង់​បន្ទាយ​របស់ខ្លួន​នោះទេ​។​

​អ្នកនាំពាក្យ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បានបញ្ជាក់​បន្ថែមថា ជាគោលការណ៍ កងរាជអាវុធហត្ថ​ទាំងមូល មិនមាន​ការ​កាត់​គោល​របប មិនមាន​ការកំណត់​ឱ្យ​បង់​ថវិកា​ផ្សេងៗ​នោះទេ​។ បើ​បុគ្គល​អាវុធហត្ថ​ណា​ប្រព្រឹត្ត​នូវ​កំហុស ឬ​ល្មើ​សនឹង​ច្បាប់ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​។​
​សូម​អរគុណ​ចំពោះ​ការគាំទ្រ និង​ជឿទុកចិត្ត​លើ​កងរាជអាវុធហត្ថ​។ បើ​មាន​បុគ្គល​អាវុធហត្ថ​ណា ប្រព្រឹត្ត​ខុស សូម​ផ្តល់ព័ត៌មាន​មក យើងខ្ញុំ​នឹងធ្វើ​ការត្រួតពិនិត្យ​រក​ការពិត​។ ប៉ុន្តែ​សូម​គោរព​ក្រមសីលធម៌ និង​កុំ​បំផ្លើសការពិត​ឱ្យសោះ​៕

អត្ថបទដែលជាប់ទាក់ទង