ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខល្បុក្កតោស្នើឱ្យគ្រូតា អាជ្ញាកណ្តាល ចៅក្រមត្រូវតែមានភាពសុក្រឹតយុត្តិធម៌ក្នុងពេលប្រកួតជើងឯកថ្នាក់ជាតិ

79

 

ភ្នំពេញ៖ប្រមុខសហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានស្នើគ្រូតាអាជ្ញាកណ្តាលចៅក្រមត្រូវតែមានភាពសុក្រឹតយុត្តិធម៌ក្នុងពេលប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ២២ ដល់ ២៤ មករា ២០២១ ។
ឯកឧត្តមបណ្ឌិតសភាចារ្យច័ន្ទសារុនប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានស្នើបែបនេះនៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី១៥មករា២០២១ ស្តីពីការរៀបចំបើកប្រកួតកីឡាល្បុកតោជ្រើសរើសជើង ឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ នាចុងខែនេះ ។
ឯកឧត្តមប្រធានសហព័ន្ធមានប្រសាសន៍ថានៅពេលបើកការប្រកួតជើងឯកខាងមុខនេះលោកសុំឱ្យលោកគ្រូតាទាំងអស់ដែលជាគណ:កម្មការបច្ចេកទេស ជាអាជ្ញាកណ្តាល ចៅក្រម ប្រកាន់នូវភាពសុក្រឹតយុត្តិធម៌ កុំមានការយោគយល់ឱ្យសោះ ។ ចំពោកីឡាករ កីឡាការិនីទាំងអស់ ដែលចូលរួមប្រកួតត្រូវគោរពឱ្យបាននូវបទបញ្ជានៃការប្រកួត ក៏ដូចជាគោរពវិន័យ កុំប្រើល្បិច និងត្រូវស្មោះត្រង់ជានិច្ច ធ្វើយ៉ាងណាឱ្យការប្រកួតប្រព្រឹត្តទៅប្រកបដោយលទ្ធផ លល្អនិងប្រសិទ្ធភាព។
ជាមួយការណែនាំឯកឧត្តមប្រធានសហ ព័ន្ធ ក៌បានសម្តែងការកោតសរសើរចំពោះកីឡាករ កីឡាការិនីល្បុក្កតោ ដែលកន្លង មក បានខិតខំបញ្ចេញសមត្ថភាពដណ្តើមមេដាយមាសប្រាក់សំរិទ្ធយ៉ាងច្រើនជូនជាតិក្នុងអំឡុងចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៩នៅប្រទេសហ្វីលីពីន។
ឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជានិងជាអនុប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានបញ្ជាក់ថាជាគោលដៅខាងមុខសហព័ន្ធនឹងខិតខំបង្រួបបង្រួមគ្រប់និន្នាការព្រឹទ្ធាចារ្យល្បុក្កតោទាំងអស់ឱ្យស្ថិតនៅក្រោមការដឹកនាំរបស់សហព័ន្ធតែមួយ ដើម្បីឆ្ពោះទៅរកជោគជ័យនៅក្នុងការប្រកួតស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ។ ឯកឧត្តមបញ្ជាក់ថា តាមសកម្ម និងសក្តានុពលរបស់កីឡាល្បុ ក្កតោកម្ពុជា គឺអាចមានលទ្ធភាពខ្ពស់ក្នុងការដណ្តើមជ័យលាភីល្អជូនជាតិ។
លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានឲ្យដឹងថា ជារៀង រាល់ឆ្នាំការរៀបចំប្រកួតជើងឯក គឺតែងតែធ្វើនៅរៀងរាល់ចុងឆ្នាំ ដោយឡែកនៅឆ្នាំ ២០២០កន្លងមកនេះ ដោយសារជំងឺកូវីដ១៩រាតត្បាតបានធ្វើឲ្យការរៀបចំប្រកួត ជើងឯកល្បុក្កតោត្រូវពន្យារពេល១ទៅឮ២លើកហើយទើបតែដើមឆ្នាំ២០២១នេះទេដែលជំងឺកូវីដ១៩ត្រូវបានរាជរដ្ឋាភិបាលទប់ស្កាត់និងមានការធូរស្រាលច្រើន ហើយក្រសួងអប់រំ យុវជននិងកីឡា ក៏បានអនុ ញ្ញាតឱ្យរៀបចំឡើងវិញ។
លោកអគ្គលេខាធិការបានឲ្យដឹងទៀតថាសម្រាប់ការប្រកួតជើងឯកល្បុក្កតោលើកនេះ គឺមានការផ្លាស់ប្ដូរនិងធ្វើទំនើបកម្មទាក់ ទងទៅនឹងការរៀបចំប្រកួត ក៏ដូចជាកម្រិ តបច្ចេកទេសកីឡាករកីឡាការិនី ដោយជំ រុញឱ្យមានសិទ្ធផលខ្ពស់និងការប្រកួតកា ន់តែមានភាពស្វាហាប់ជាងមុន។ហើយអ្វីដែលពិសេសទៀតនោះ គឺការប្រកួតជើង ឯកឆ្នាំនេះ សហព័ន្ធបានទទួលការជួយ ឧបត្ថម្ភពីក្រុមហ៊ុនសម្រស់ធម្មជាតិ រួមជា មួយនឹងថវិកាគាំទ្ររបស់ក្រសួងអប់រំផងនោះ នឹងធ្វើឱ្យកម្មវិធីប្រកួតជើងឯកលើកនេះ មានលក្ខណៈធំជាងឆ្នាំមុនៗ ។
សូមបញ្ជាក់ថាសម្រាប់ការប្រកួតឆ្នាំនេះអ្នកស្រីនួនសុន្ទរីនាយកក្រុមហ៊ុនសម្រ់ធម្មជាតិបានឧបត្ថម្ភទាំងស្រុងដោយអ្នកស្រីផ្ដល់ថវិកាចំនួន៦៧.៤០០.០០០រឿល(១៦.៥៨០ដុល្លារគាំទ្រការប្រកួតនេះ ៕

អត្ថបទដែលជាប់ទាក់ទង