ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ ថ្ងៃទី ១៧ មករា​ រកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី​ ​ ៣នាក់ ជាពលករខ្មែរត្រលប់ពីប្រទេសថៃ

59

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា រហូតដល់ម៉ោង​ ០៨:០០​ ព្រឹក​ ថ្ងៃទី ១៧ មករា​ ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ​ ៣នាក់ (ពលករខ្មែរត្រលប់ពីប្រទេសថៃ​:​ ខេត្តបន្ទាយ​មានជ័យ​ ២នាក់​ និងឧត្តមានជ័យ​ ១នាក់​)​ និង​មានជាសះស្បេីយ​ ៣នាក់ (បន្ទាយមានជ័យទាំងអស់​)​ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៤៣៩នាក់​​​​​​​​ ​ ចំនួនសំរាកពេទ្យ ៥៤នាក់​​​​ ​និងចំនួនជាសះស្បេីយសរុបចំនួនកេីន​ ៣៨៥នាក់ ​ និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំ
បូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 370876 ស្មេីនឹង​ 22075 ក្នុង១ក្នុង១លាន៕

អត្ថបទដែលជាប់ទាក់ទង