ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត២គ្រឿងបុកគ្នា ស្លាប់២នាក់នៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់

58

ស្រុកព្រៃនប់ ៖ ជនរងគ្រោះ ២នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍ រថយន្ត២គ្រឿងបុកគ្នា កាលពីយប់ថ្ងៃទី១៦មករា២០២១ វេលាម៉ោងជិត១២យប់ពាក់កណ្តាលអាធ្រាត្រ នៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៧-១៩៨ ។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្ត ០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E-7497 ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ) មកដល់ចំណុចខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ បុករថយន្ត ០១គ្រឿងម៉ាក TOYOTA COROLLA ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ 2C-0818 ដែលមានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ យី ផល្លេង ភេទស្រី អាយុ ៤៨ឆ្នាំ និងអ្នករួមដំណើរចំនួន ០៣នាក់ ឈ្មោះ ទេស អាទិការ ភេទស្រី អាយុ ៤១ឆ្នាំ,ឈ្មោះ សាសា ភេទប្រុស អាយុ ១១ឆ្នាំ និងឈ្មោះ លីន អាយុ ២៩ឆ្នាំ អ្នកទាំងបួនមានទីលំនៅភូមិដូនលយ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ហេតុការណ៍នេះ បណ្តាលអោយស្លាប់មនុស្សចំនួន ២នាក់ និងរងរបួសមនុស្សចំនួន ២នាក់ ÷ ១. ឈ្មោះ យី ផល្លេង អ្នកបើកបររថយន្ត COROLLA ស្លាប់នៅនឹងកន្លែងកើតហេតុ។ ២.ឈ្មោះ លីន អ្នករួមដំណើរលើរថយន្ត COROLLA ស្លាប់នៅនឹងកន្លែងកើតហេតុ។ ៣.ឈ្មោះ ទេស អាទិការ អ្នករួមដំណើរលើរថយន្ត COROLLA រងរបួសធ្ងន់។
៤. ឈ្មោះ សាសា អ្នករួមដំណើរលើរថយន្ត COROLLA របួសធ្ងន់ ។

បច្ចុប្បន្ន សាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ អ្នករបួស បានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯវត្ថុតាងរថយន្តទាំងពីរ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបររថយន្ត HYUNDAI បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕

អត្ថបទដែលជាប់ទាក់ទង