ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សត្វ​ទន្សោង ជា​ប្រភេទ​ជិត​ផុត​ពូជ​នៅ លើ​ពិភពលោក ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN

130

​ភ្នំពេញ​៖ បើតាម​ការផ្សាយ​របស់​អង្គការ​WCS Cam bodia លើ​បណ្ដាញ​សង្គម​របស់ខ្លួន បាន​បង្ហាញថា សត្វ​ទន្សោង ដែលជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៅ លើ​ពិភពលោក ពេលនេះ​ត្រូវបាន​កត់ត្រា​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN​។ ជាក់ស្តែង​ក្នុង​រយៈពេល​ពីរ ទៅ​បី​ទសវត្សរ៍​ចុងក្រោយ​នេះ ចំនួន​សត្វ​ទន្សោង​បាន​ថយចុះ​យ៉ាងច្រើន ដោយសារ​ការបាត់បង់​ទីជម្រក​និង​ការ​បរបាញ់​យក​សាច់ និង​ស្នែង​។ ចំណែក​ជំងឺ​មួយ ចំនួន​ដែល​កើតមាន​លើ​ពពួកសត្វ​ពាហនៈ ក៏​ជា​កត្តា​គំរាមកំហែង​ចំពោះ​ប្រភេទ​សត្វ​នេះ​ផងដែរ​។​

អង្គការ WCS Cambodia បានបញ្ជាក់​បន្ថែមថា សត្វ​ទន្សោង​មាន​វត្តមាន​រាយប៉ាយ​នៅ​ទូទាំងប្រទេស​កម្ពុជា ជាពិសេស​មាន​ច្រើន​នៅ​តំបន់​ភាគ​និរតី​ភាគ​ខាងជើង និង​ភាគ​ពាយព្យ​។ តាម​ការប៉ាន់ស្មាន ប្រទេស​កម្ពុជា​ទំនងជា​មាន​ចំនួន​សត្វ​ទន្សោង​ច្រើន ជាងគេ​ប្រហែល​៤០០០​ក្បាល ហើយ​នឹងមាន​ចំនួន​តិចតួច​នៅក្នុង​ប្រទេស​វៀតណាម​។ សត្វ​ទន្សោង​ចូលចិត្ត​រស់នៅ​ជា​ហ្វូង​តាម​តំបន់​ព្រៃរបោះ​វាលស្មៅ ព្រៃ​គុម្ពោត និង​ចូលចិត្ត​រកស៊ី​នៅតាម​មាត់​អូរ​។​
បច្ចុប្បន្ន​អង្គការ​WCSCambodia បាន​សហការ​ជាមួយ​ក្រសួងបរិស្ថាន​ខិតខំ​ប្រឹងប្រែង​ការពារ​ទីជម្រក​របស់​សត្វ​ទន្សោង​នៅក្នុង​តំបន់ការពារធម្មជាតិ​ក្រោម ការគាំទ្រ​ថវិកា​ពី​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID តាមរយៈ​គម្រោង​អភិរក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដើម្បី​ការពារ​សត្វ​ប្រភេទ​នេះ​កុំឱ្យ​ផុត​ពូជ​។​

សូមបញ្ជាក់ថា ទាក់ទិន​នឹង​ករណី​នេះដែរ បេ​ី​យោង​មាត្រា​៥៨ នៃ​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ជន​ទាំងឡាយណា​ដែល​ប្រព្រឹត្ត​បទល្មើស​សត្វព្រៃ ដូចជា​៖ ការចាប់​ដាក់​អន្ទាក់ ប្រមាញ់​បំពុល និង​ប្រមូល​ពង​សត្វព្រៃ​គ្រប់​ប្រភេទ ត្រូវ​ពិ ន័យ​ជា​ប្រាក់​ចាប់ពី ១០០,០០០​រៀល​(​ដប់​ម៉ឺន​រៀល​) ដល់ ១,០០០,០០០​រៀល (១​លាន​រៀល​)៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង