ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសដែលរួចរត់គេច ពីកន្លែងចត្តាឡីស័ក ត្រូវបានរកឃើញវិញហើយ

441

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាល ចារកម្ម ឭនគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរដែនដី បានរកឃើញ បុរសដែលរួចរត់ពីចត្តាឡីស័កពីម្សិលមិញដោយពេលនេះ បានរកឃើញវិញហើយនៅ វេលាម៉ោង៣:៥០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ នៅសណ្ឋាគារមួយ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ឥឡូវនេះមន្ត្រីជំនាញសុខាភិបាល បានបញ្ជូនបុរសនេះ ទៅមណ្ឌលចត្តាឡីស័កនៅខណ្ឌព្រែកព្នៅ ហើយត្រូវយកសំណាកបុរសនេះ ទៅពិនិត្យភ្លាមៗ ហើយនឹងបន្តដាក់ឲ្យធ្វើ ចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ រាជធានីភ្នំពេញ។

អត្ថបទដែលជាប់ទាក់ទង