ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​បុកជាមួយម៉ូតូ បណ្តាល​ឲ្យ​កិន​ស្លាប់​ម្នាក់ និងរបួសស្រាល​ម្នាក់

88

 

​ភ្នំពេញ ៖ យុវជនម្នាក់​បាន​បាត់បង់​ជីវិត​ និង​ម្នាក់ទៀត​រងរបួស​ស្រាល បន្ទាប់ពី​ជិះ​ម៉ូតូឌុប​គ្នា​វ៉ា​ជែង​ក្នុង​ល្បឿន​លឿន ទៅ​ប៉ះ​ពីក្រោយ​និង​រថយន្ត​មិន​ចាំ​ម៉ាក រួច​បាន​ជ្រុល​ចង្កូត​ឆ្លងផ្លូវ​ទៅបុក​ចូល​ក្រោម​រថយន្ត​មួយគ្រឿង​ទៀត កំពុងធ្វើដំណើរ​នៅវេលា​ម៉ោង ៩ និង​១០ នាទី​យប់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ ២០២១ ស្ថិតក្នុង​ភូមិ​ឌួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​សព​មានឈ្មោះ​ម៉ុ​ន គួ​ង ភេទ​ប្រុស អាយុ ១៩ ឆ្នាំ មាន​ប្រពន្ធ និង​កូន​មួយ មាន​ស្រុកកំណើត​នៅ​ភូមិ​បន្ទាយ​ចាស់ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​យុវជន​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុង ដា ឌ្រី​ម​សង់​សេ​១២៥​មួយគ្រឿង ពាក់​ផ្លាកលេខ បាត់ដំបង​1-AD18 20 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ បាន​ទៅ​ប៉ះ​ពីក្រោយ​និង​រថយន្ត​នៅខាងមុខ ដែល​មិន​ចាំ​ម៉ា​ករួច​ក៏​ជ្រុល​ចង្កូត​ឆ្លងផ្លូវ ទៅបុក​ចូល​ក្រោម​រថយន្ត​ម៉ាក​VIGO ដែល​ពាក់​ផ្លាកលេខ 2-AA 2121 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង បណ្តាល​ឲ្យ​កិន​ស្លាប់​ម្នាក់ និង​ម្នាក់ទៀត​រងរបួស​ស្រាល​។ ចំណែកឯ​តៃកុង​រថយន្ត​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​៕

អត្ថបទដែលជាប់ទាក់ទង