ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់​បើករថយន្ត​ Ford បុក​របាំង​ក្បាល​ទ្រូងពុះ​ចែកផ្លូវ​បណ្តាល​ឲ្យ​ស្លាប់

219

ភ្នំពេញ ៖ បុរស​ម្នាក់បើករថយន្ត​ក្នុង​ល្បឿន​លឿន​ បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ គល់ស្ពាន​៧​មករា រួច​បន្ត​ទៅបុក​បង្គោល​ភ្លើង​បាក់​មួយ​ដើម​ បណ្តាលឲ្យស្លាប់ នៅវេលា​ម៉ោង ១​យប់ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ទឹកល្អក់​ទី ១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ មានឈ្មោះ លីម ឡាយ​អ៊ូ អាយុ ៣០ ឆ្នាំ មាន​ទីកន្លែង​កំណើត នៅ​សង្កាត់​អូ​ឬ​ស្សី​ទី​២ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ​បាន​ប្រាប់ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត Ford Ranger ពណ៌​ខ្មៅ​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ​2-BA-1827 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហ​ពន្ធ​រុស្ស៊ី​ក្នុងទិសដៅ​ពី​កើតមក​លិច ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ បាន​រេ​ចង្កូត​ឡើងទៅ​បុក​និង​របាំង​ថ្ម​ទ្រូង​ពុះ​ចែកផ្លូវ ស្ពាន ៧​មករា ពេញទំហឹង រួច​បន្ត​ទៅបុក​បង្គោល​ភ្លើង បាក់​អស់​មួយ​ដើម​ទៀត ទើរ​ជាប់​ត្រឹមនឹង​។ ចំណែកឯ​រថយន្ត​វិញ ខូច​ស្ទើរ​គ្មាន​សល់​រង​ការខូចខាត​ទាំងស្រុង​៕

អត្ថបទដែលជាប់ទាក់ទង