ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យ បំផ្លាញ់​គំនរ​ឈើ នៅ​សង្កាត់​និរោធ​

61

 

​ភ្នំពេញ​៖​នៅ​ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ វេលា ម៉ោង ១:០៥​នាទី រំលង អា​ធ្រា​ត្រ នៅ​ចំណុចឃ្លាំង​សាច់​ប៉ា​តេ ៩៩៩ ស្ថិត ក្នុង ភូមិ តាងៅ ក្រោម សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ មាន ករណី គ្រោះ អគ្គីភ័យ ឆាបឆេះ គំនរ​ឈើ​មួយ កើត ឡើង​។​

​មូល ហេតុ បណ្ដាល មកពី កម្មករ យក​គំនរ​ផេះ​ចូក​ចេញពី​ឡ មកចាក់​លើ​គំនរ​ឈើ តែ​ពុំ​បណ្តាលអោយ​មនុស្ស​រងរ​បួស ឬ​ខូចខាត​ទ្រព្យសម្បត្តិ​អ្វី​ឡើយ​។​

​ម្ចាស់ ទីតាំង ឈ្មោះ ថោង ចំរើន ភេទ ប្រុស អាយុ ៧០​ឆ្នាំ សញ្ជាតិ ខ្មែរ ស្នាក់ នៅ ទីតាំង ខាង លើ ។
​ក្នុង ករណី នេះ បាន ការ ចូលរួម អន្តរាគមន៍ ពី សំណាក់ កម្លាំង អធិការនគរបាល​ខ​ណ្ឌ​ច្បារអំពៅ នគរបាល ប៉ុស្តិ៍ ភូមិ ព្រមទាំង រថយន្ត របស់ ការិយាល័យ នគរបាល បង្ការ និង ពន្លត់ អគ្គីភ័យ ចំនួន ៥​គ្រឿង ប្រើប្រាស់ ទឹក អស់ ២​គ្រឿង ស្មើ ២០​ម៉ែត្រ គូប និង បាន រលត់ ទៅ វិញ នៅ​ម៉ោង ១:៥០​នាទី នា​ថ្ងៃ ខែ​ឆ្នាំ​ដដែល​៕​

អត្ថបទដែលជាប់ទាក់ទង