ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ជ្រិន សុធា៖ វគ្គនេះជួយបណ្តុះបណ្តាល ធនធានមនុស្សត្រៀម SEA GAMES 2023

85

 

ភ្នំពេញ៖អគ្គលេខាធិការខេមរសហព័ន្ធកីឡាតេក្វាន់ដូWT(World Taekwondo)លោក ជ្រិន សុធា នាល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ បានអញ្ជើញចូលរួមពិធីបិទគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម តេក្វាន់ដូWTនឹងប្រព្រឹត្តចាប់ពីថ្ងៃទី១៤ មករា ឆ្នាំ២០២១ នៅមកនោះនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
លោកឃឹម សត្ថាគ្រូឧទ្ទេសនិងជាអាជ្ញាកណ្តាលអន្តរជាតិបានប្រាប់ឲ្យដឹងថាវគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាម មកពីរាជ
ធានី ខេត្តចំនួន៦ គឺភ្នំពេញ ព្រៃវែង កំពង់ចាម កណ្តាល បាត់ដំបង់ និងសៀមរាប ។ ក្រៅពីលោក យឹម សត្ថាគឺមាន លោក ជា សារ៉ាត់ និងគ្រូជនជាតិកូរ៉េខាងត្បូងលោក Cheon Samyeong ក៏ជាគ្រូឧទ្ទេសសម្រាប់វគ្គនេះដែរ។
លោក ជ្រិន សុធា បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រម ថ្នាក់មូលដ្ឋានជាតិឆ្នាំ២០២០ អាចប្រព្រឹត្តទៅបានដោយសារបានថវិកាគាំទ្ររបស់ក្រសួងអប់រំយុវជននិងកីឡាក្នុងការជួយពន្លឿនខេមរសហព័ន្ធតេក្វាន់ដូដើម្បីធ្វើការបណ្តុះបណ្តាល ធនធានមនុស្ស ដូចជាមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម និងគ្រូបង្វឹកតេក្វាន់ដូថ្នាក់មូលដ្ឋានថ្នាក់ជាតិ និងថ្នាក់អន្តរជាតិជាដើមសម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកី SEA GAMES 2023 លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ និងត្រៀមចូលរួមក្នុងកម្មវិធីប្រកួតជាលក្ខណៈអន្តរជាតិនានា៕

អត្ថបទដែលជាប់ទាក់ទង