ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្ដពោធិ៏សាត់ ប្រែមុខមាតថ្មី លើដីចាស់ ដោយសារថ្នាក់ដឹកនាំល្អ មានសួនច្បារ ផ្លូវ កៅស៊ូ ភ្លើងស្ដុប ផ្លូវបេតុង ស្ពាន មានប្រព័ន្ធលូ មានប្រឡាយទឹក

60

​ពោធិ៍សាត់ ៖ បើ​យោងតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​រដ្ឋបាល​ខេត្តពោធិ៍សាត់ គឺ​មិនយូរ​ទេ សមិទ្ធផល​ថ្មី សួន​ពោធិ៍សាត់ ដែលជា​អតីត​សួនច្បារ​១៤​មករា ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​បំពេញបន្ថែម​មួយចំនួនទៀត មាន​ទីតាំង​ជាប់​ស្ពានថ្ម ឆ្លងស្ទឹង​ពោធិ៍សាត់ ប្រសព្វ​ផ្លូវ​លេខ ១០១ និង​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ នឹងត្រូវ​លេចចេញ​ជា​រូបរាង​ឡើង​ដើម្បី​លើកកម្ពស់​សោភណភាព ក្រុង​ពោធិ៍សាត់​ស្អាត ស្រស់បំព្រង នេះ​ដោយសារ​ស្នាដៃ ថ្នាក់ដឹកនាំ​ល្អ​ចេះ​គិតគូរ ពី​ពី​ភាព​រីក ចម្រើន ។

បើតាម​លោក ឃុ​ត ឧសភា នាយក​រដ្ឋបាល​ខេត្តពោធិ៍សាត់ បានឱ្យដឹង​នៅ​ថ្ងៃទី​១៨​មករា​នេះ​ថា ទន្ទឹមនឹង​សួន​ពោធិ៍សាត់ ដែល​ត្រូវ​បាននិងកំពុង​ស្ថាបនា​នោះ ស្ពាន​អាកាស​ថ្មើរជើង​ថ្មី ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​សារមន្ទីរ​ខេត្តពោធិ៍សាត់​ក៏​នឹងត្រូវ​បានធ្វើ​ឡើងជា​បន្ត​បន្ទាប់ ពីលើ​សមិទ្ធផល​ដែល​បានធ្វើ​រួច មានដូចជា​សួនច្បារ​ផ្លូវ​លេខ​១០១ ទល់មុខ​សាលាខេត្ត អគារ​រដ្ឋបាល​សាលាខេត្ត​ភ្លើងស្តុប ផ្លូវ​ក្រាល​កៅស៊ូ បេតុង ភ្លើង​បំភ្លឺ​ផ្លូវ ប្រព័ន្ធ​លូបង្ហូរទឹក ដំបូល​ផ្សារ​ថ្មី ទំនប់​បង្ហៀរ​ក្បាលហុង ។​

លោកនាយក​រដ្ឋ​បាលប​ន្ថែ​ម​ថា​៖ សួនច្បារ នេះ​មិន​ត្រឹមតែ​លើកកម្ពស់​សោភណភាព និង​មុខមាត់​ខេត្តពោធិ៍សាត់​ក្នុងការ​ទាក់ទាញ​នូវ ភ្ញៀវ​ជាតិ អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​កន្លែង​មួយ សម្រាប់​ប្រជាពលរដ្ឋ​បាន​ហាត់ ប្រាណ​ផងដែរ​។ ទាំងនេះ​យើង​ធ្វើបាន​គឺ​ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​គួរ​បញ្ជាក់ថា សួនច្បារ​១៤​មករា​ពីមុន​ត្រូវបាន​ស្ថាបនា​ឡើង​ក្នុងអំឡុង​អាណត្តិ​ដឹកនាំ​របស់លោក អ៊ុង សាមី អតីត​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ហើយ​ត្រូវ​បានដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង​។

ដោយ​បច្ចុប្បន្ន​សួនច្បារ​នេះ​មាន​សភាព​ចាស់​ទ្រុឌ ទ្រោម និង​ស្មៅ​ដុះ​ទ្រុប​នោះ លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិ បាល​ខេត្តពោធិ៍សាត់​បច្ចុប្បន្ន បាន​ស្ថាបនា​ឡើង​វិ ញ ដោយ​បែង​ចែកជា​ទីធ្លា​ការ៉ូឡា សួនច្បារ បង្គោល​ភ្លើង និង​បង់​អង្គុយ សម្រាប់​ប្រជាពលរដ្ឋ​លំហែ​កម្សាន្ត និង​ហាត់ប្រាណ​ផងដែរ​៕.សំរិត​

អត្ថបទដែលជាប់ទាក់ទង