ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អ​ញ្ជេ​ី​ញ​ដឹកនាំ​កិច្ចប្រជុំ ផ្សព្វផ្សាយ សេចក្តីណែនាំ របស់​ក្រសួងមហាផ្ទៃ ស្តីពី ការលុបបំបាត់​ការបង្ក​សម្លេង​រំខាន​លេ​ី​ស​កម្រិត​ដោយ​យានយន្ត​គ្រប់​ប្រភេទ

94

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អ​ញ្ជេ​ី​ញ​ដឹកនាំ​កិច្ចប្រជុំ ផ្សព្វផ្សាយ សេចក្តីណែនាំ របស់​ក្រសួងមហាផ្ទៃ ស្តីពី ការលុបបំបាត់​ការបង្ក​សម្លេង​រំខាន​លេ​ី​ស​កម្រិត​ដោយ​យានយន្ត​គ្រប់​ប្រភេទ ។​

​ក្នុង​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​លោក លោកស្រី​ស្នងការរង លោក​អធិការនគរបាល​ខណ្ឌ​ទាំង​១៤ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​ផងដែរ  ហេ​ី​យ​ក៏មាន​ការចូលរួម​មតិយោបល់ អំពី​ការអនុវត្ត​ជាក់ស្តែង បញ្ហា​ប្រឈម​នានា របស់លោក លោកស្រី​ស្នងការរង លោក​អធិការ ក្នុងការ​អនុវត្ត​ការងា​រលេ​ី​ការចាប់​ឃាត់ យានយន្ត​កែច្នៃ​សុ​ី​មាំ​ង ដែល​តែងតែ​បង្ក​សម្លេង​រំខាន​ដល់​ការ​សម្រាក​របស់​ប្រជាពលរដ្ឋ​ផងដែរ ។ ជា​កិច្ច​បន្ទាប់​ឯកឧត្តម​ស្នងការ ក៏បានផ្តល់​មតិ​ណែនាំ​ល្អៗ​ជា​ច្រេ​ី​ន​ដល់​អង្គប្រជុំ ដេ​ី​ម្បី​យកទៅ​អនុវត្តតាម​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ​ឲ្យ​បាន​ត្រឹមត្រូវ មិនត្រូវ​អនុវត្ត​លេ​ី​ស​ពី​ការណែនាំ​ឡេ​ី​យ ។  ម្យ៉ាងវិញទៀត​ចំពោះ​អ្នក​ប្រេ​ី​ប្រាស់​យានយន្ត​កែច្នៃ​សុ​ី​មាំ​ង នឹងត្រូវ​ធ្វេ​ី​ការណែនាំ​អប់រំ ធ្វេ​ី​ការផាកពិន័យ​តាមច្បាប់​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​នាំយក​យានយន្ត​មក​រក្សាទុក​នៅ​កន្លែង​សមត្ថកិច្ច​រយ​:​ពេល ៣​ថ្ងៃ ។ បន្ថែម​លេ​ី​នេះ​ទៀត ឯកឧត្តម​ស្នងការ បាន​បញ្ជា​ដល់​អធិការ​ខណ្ឌ​ទាំងអស់ ត្រូវតែ​ចុះ​ធ្វេ​ី​ការណែនាំ​អប់រំ​ដល់​គ្រប់​ទីតាំង​ជួសជុល និង​កែច្នៃ​យានយន្ត ត្រូវ​ចូលរួម​សហការ ដោយ​មិន​ត្រូវតែ​កែច្នៃ​សុ​ី​មាំ​ង ណា​ដែល​បង្ក​សម្លេង​រំខាន​ខ្លាំង ដល់​ការ​សម្រាក​របស់​ប្រជាពលរដ្ឋ​ឡេ​ី​យ ។ ជា​កិច្ចបញ្ចប់​ឯកឧត្តម​ស្នងការ​បាន​ណែនាំ​ឲ្យ​គ្រប់​អធិការ​ខណ្ឌ​ទាំងអស់ ត្រូវតែ​យកចិត្តទុកដាក់ ក្នុងការ​សហការគ្នា បញ្ជា​កម្លាំង​ដេ​ី​ម្បី​ចេញ​ជួយ​សម្រួល​ចរាចរណ៍​តាម​គ្រប់​គោលដៅ​ដែល​តែងតែ​កកស្ទះ ជាពិសេស​ត្រូវមាន​កម្លាំង​ចរាចរណ៍​ចល័ត​ដេ​ី​ម្បី​ចុះជួយ​តាម​គ្រប់​គោលដៅ​ក្នុងការ​ដោះស្រាយ​ឲ្យ​បាន​ធូរស្រាល​លេ​ី​បញ្ហា​កកស្ទះ ។

​សូមបញ្ជាក់ថា​ការអនុវត្ត​ការណែនាំ​អប់រំ  និង​ឃាត់​ដេ​ី​ម្បី​ធ្វេ​ី​ការផាកពិន័យ  ចំពោះ​យានយន្ត​ដែល​កែច្នៃ​បង្ក​សម្លេង​រំខាន នេះ សមត្ថកិច្ច​នឹង​ធ្វេ​ី​ការសហការ​ជាមួយ​ក្រសួងបរិស្ថាន  ដេ​ី​ម្បី​ប្រេ​ី​ប្រាស់​ម៉ា​សុ​ី​ន​ក្នុងការ​វាស់​កម្រិត​សម្លេង​ដែល​បង្កដោយ​យានយន្ត​គ្រប់​ប្រភេទ  ៕

 

អត្ថបទដែលជាប់ទាក់ទង