ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្នាក់ដឹកនាំល្អ លើកទឹកចិត្តមន្រ្តីឆ្នើម មន្រ្តីឆ្នើម៤រូប ទទួលបានប័ណ្ណសរសើរ និងអ្នកទើបតែងតាំងថ្មី២រូប បានប្រកាសសុពលភាព

724

ខេត្តព្រះវិហារ៖ ថ្នាក់ដឹកនាំល្អតែងតែ លើកទឹកចិត្តនិងផ្តល់ឱកាសជូន មន្រ្តីឆ្នើម ។ជាក់ស្តែង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលមាន លោក សំ លាងទ្រី ជាប្រធានបានយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ ដោយមន្រ្តីឆ្នើម៤រូប ទទួលបានប័ណ្ណសរសើរ និងអ្នកទើបតែងតាំងថ្មី២រូប បានប្រកាសសុពលភាព។

   ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី កាលពីព្រឹកថ្ងៃច័ន្ទ ទី១៨ ខែមករាឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ ស្តីពីលទ្ធផលការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រចាំខែមករា ឆ្នាំ២០២១ និងទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពេលស្ថានភាពជំងឺកូវីដ១៩ មានស្ថានភាពធូរស្រាលជាងមុននោះ បានប្រគល់ប័ណ្ណសរសើរ ជូនមន្ត្រីឆ្នើមប្រចាំខែធ្នូ និង ប្រចាំឆ្នាំ២០២០ ក្នុងនោះមានលោកអនុប្រធានមន្ទីរទាំង៣រូប និងអនុប្រធានការិយាល័យមួយរូប ព្រមទាំងបានប្រកាសសុពលភាព អនុប្រធានការិយាល័យ ចំនួនពីររូបដែលទើបត្រូវបានតែងតាំងថ្មីផងដែរ។

  ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរបានធ្វើការលើកទឹកចិត្ត និងដាស់តឿន ក្រើនរំលឹកដល់មន្ត្រីគ្រប់រូប បន្ដខិតខំយកចិត្តទុកដាក់ ក្នុងការបំពេញតួនាទីភារកិច្ច ដែលបានប្រគល់ជូន និងអភិវឌ្ឍ ខ្លួនឱ្យមានភាពរីកចម្រើន ដែលអាចឆ្លើយតបទៅនឹងគុណសម្បតិ្តមន្ត្រីរាជការទាំង៤ គឺ ឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ។

   ដោយមានថ្នាក់ដឹកនាំល្អ ដូចលោកសំ លាងទ្រី ជាប្រធានមន្ទីរនេះហើយ ទើបបានធ្វើអោយហេដ្ឋារចនាសម្ព័ន្ធនានាដូចជាលូ ប្រឡាយ ផ្លូវល្អ ខ្វាត់ខ្វែងនៅក្នុងខេត្តព្រះវិហារ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ៕

 

អត្ថបទដែលជាប់ទាក់ទង