ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់​ជិះ​ម៉ូតូ​លឿនបុក​ខឿន​ផ្លូវ ប៉ើង​ទៅ​បោក​ក្បាល​ក្បែរ​ដើមឈើ ​ស្លាប់​ភ្លាមៗ​

127

 

​ភ្នំពេញ ÷បុរស​ម្នា​ក់ជិះ​ម៉ូតូ​លឿន​ពេក​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​ខឿន​ផ្លូវ​ប៉ើង​ខ្ទាត​ទៅ​បោក​ក្បាល​នឹង​ដើមឈើ​ស្លាប់​ក្នុង​ថ្លុកឈាម​ នៅវេលា​ម៉ោង ១ និង​១៥​នាទី​យប់ ឈានចូល​ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ សមត្ថកិច្ច​ឆែក​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​ មុនពេល​
​កើត​គាត់​បានឃើញ​យុវជន​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម​សង់ ស៊េរី​ឆ្នាំ ២០២០ ពណ៌​ខ្មៅ​មួយគ្រឿង​ពាក់​ផ្លាកលេខ ភ្នំពេញ 2IE 3585 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​មិន​ប្រយ័ត្ន​ស្រាប់តែ​ទៅបុក​ខឿន​ផ្លូវ រួច​ប៉ើង​ជនរងគ្រោះ​ទៅ​បោក​ក្បាល​នឹង​ដើមឈើ​បណ្តាល​ឲ្យ​ស្លាប់​មួយ​រំពេច​។​

សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​ជាមួយនឹង​ខាង​ចរាចរណ៍​ជំនាញ​ខណ្ឌដូនពេញ ចុះមក​ដល់ វាស់វែង​យក​ម៉ូតូ​ទៅ​រក្សា​ទុកជា​បណ្តោះ​អ​សន្ន និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​រថយន្ត​សា​ម៉ុ​យ យកទៅ​តម្កល់​ទៅ​វត្ត​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួល៕

អត្ថបទដែលជាប់ទាក់ទង