ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សន្និបាត​បូកសរុប​វឌ្ឍនភាព​ការងារ និង សិក្ខាសាលា​ថ្នាក់ជាតិ ស្ដីពី​យុទ្ធនាការ​អប់រ​រំ​សង្គម​

90

​ភ្នំពេញ​៖​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(Camsoc)​នា​ថ្ងៃទី​១៨​មករា​បានរៀបចំ​សន្និបាត​បូក​បូកសរុប​វឌ្ឍនភាព​ការងារ​សិក្ខាសាលា​ថ្នាក់ជាតិ​ស្ដីពី​យុទ្ធនា​ការអប់រំ​សង្គម​ឆ្ពោះទៅ​ស៊ី​ហ្គេម និង អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣​នា​សណ្ឋាគារ​ហ្គា​ដិ​ន​ស៊ី​ធី​ក្រោម​​ការចូលរួម​របស់​ស​ម្ដេច​ពិជ័យ​សេនា​ទៀ បាញ់​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ។​

សម្ដេច​ប្រធាន​អង្គប្រជុំ​បានចាត់ទុក​ថា​នេះ​ជាការ​ជួបជុំ​ដ៏​សំខាន់​មួយ​ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​សម្រាប់​ពង្រឹង​ផែនការ​យុទ្ធសាស្ត្រ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣​ឲ្យ​បានទទួល​ជោគជ័យ​ពិសេស​គឺ​ដើម្បី​ព​ន្លឿ​ន​ការងារ​ដែល​នៅ​សេស​
​សល់​ឲ្យ​មាន​ប្រសិទ្ធិភាព​ឆ្ពោះទៅរក​ជោគជ័យ​នៃ​ការប្រកួត​កីឡា​ថ្នាក់​តំបន់​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ជា​លើកដំបូង​នេះ ។​

របៀបវារៈ​និង​យុទ្ធនាការ​ជាច្រើន​ត្រូវបាន​លើក​មក​ជជែក​គ្នា​នៅក្នុង​អង្គប្រជុំ​នេះ​ដូចជា​យុទ្ធនាការ​<​ប្រជាជន​ម្នាក់​ត្រូវ​លេង​កីឡា​​មួយ​មុខ , បរិស្ថាន​សង្គម​ដើម្បី​គាំទ្រ​ព្រឹត្តិការណ៍​កីឡា , កម្ពុជា​ស្អាត​បដិសណ្ឋារកិច្ច​ល្អ , ការរៀបចំ​សណ្ដាប់ធ្នាប់ និង កាត​បន្ថយ​គ្រោះ​ថ្នា​កើ​ចរាចរណ៍ , ផលប៉ះពាល់ និង គ្រោះថ្នាក់​គ្រឿងញៀន >​ជាដើម ។​
សូម​បញ្ជក់​ថា​ចូលរួម​ក្នុង​ក្នុង​ពិធី​នោះដែរ​មាន​ឯកឧត្តម​ថោង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​​ពិ​ក​កម្ពុជា និង ជា​អនុប្រធាន​អា​ចិ​ន្ត្រៃ​យ៍​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(Camsoc) ឯកឧត្តម​វ៉ា​ត់ ចំរើន​រដ្ឋលេខាធិការ​ក្រ​​សួង​ទេសចរណ៍ អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង ជា​អគ្គលេខាធិការ Camsoc ៕​

អត្ថបទដែលជាប់ទាក់ទង