ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជនក្រីក្រ២០គ្រួសារនៅ សង្កាត់ទំនប់ទឹក បានទទួលអំណោយ ពីកាកបាទក្រហមកម្ពុជា

81

 

ភ្នំពេញ៖នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកង លោក គឹម ឈុនអ៊ូ ប្រធានកិត្តិយស បានអញ្ជើញជួបសំណេះសំណាល និង ចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញដោយក្នុងនោះផងដែរ លោក សេង សុខសាន្ត តំណាង ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានទី១ក្រុមការងារចុះជួយសង្កាត់ទំនប់ទឹក ក៏បានឧបត្ថម្ភ នូវថវិកាក្នុងម្នាក់២០,០០០រៀលសរុប(៣០,០០០៛)ដោយមានការអញ្ជើញចូលរួមពី ចៅសង្កាត់ ព្រមទាំងសមាជិក-សមាជិកាអនុសាខាកាកបាទក្រហមជាច្រើនរូបផងដែរ។
លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងបានអោយដឹងដែរថាអំណោយដែលបានចែកជូនដល់ដៃបងប្អូនប្រជាជនទីទ័លក្រនាពេលនេះដោយក្នុង០១គ្រួសារៗទទួលបានអង្ករ២៥គីឡូ,ទឹកត្រី២ដប,ទឹកស៊ីអ៉ីវ២ដប,ទឹកដោះគោ១កំប៉ុង,ស្ករសរ១កញ្ចប់,សារ៉ុង១,ម៉ាស់១ដុំអាល់កុល១ដប,មី១០កញ្ចប់ និងថវិការ៣០,០០០រៀលនិងប្រតិទិនប្រចាំឆ្នាំ១ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង