ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាលប្រកាស ហាមឃាត់ គណនីហ្វេសបុក ចំនួន២ ដែលមានឈ្មោះថា “RR Serum Detox by Vyta និង RR Serum Detox Cambodia ដោយសារផលិតផលខាងលើបានចរាចរណ៍លក់គ្មានលេខប្រវេទន៍

205

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី១៨មករា ឆ្នាំ២០២១ ស្តីពីការហាមឃាត់គណនីហ្វេសបុកចំនួន២ ដែលមានឈ្មោះថា “RR Serum Detox by Vyta និង RR Serum Detox Cambodia ដោយសារផលិតផលខាងលើបានចរាចរណ៍លក់គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល។

ក្រសួងបានបញ្ជាក់ទៀតថា រាល់ការចរាចរឱសថ ឬផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជីកា ឬលេខប្រវេទន៍ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនោះតម្រូវឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាលផងដែរ។ ហើយដើម្បីសុវត្ថិភាពជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់សុខភាព ឈានដល់ការបាត់បង់ជីវិត ក្រសួងតម្រូវឱ្យអ្នកប្រើប្រាស់ទាំងអស់បញ្ឍប់ការប្រើប្រាស់ជាបន្ទាន់។ ហើយចំពោះគណនីហ្វេសបុកខាងលើក្រសួងនឹងមានវិធានការយ៉ាងតឹងរ៉ឹងទៅតាមផ្លូវច្បាប់ជាធរមាន។

ទាក់ទងទៅនិងបញ្ហានេះម្ចាស់ផលិតផលខាងលើដែលគេស្គាល់ច្បាស់ថាជាអ្នកនាង ស៊ុន កណ្ណិកា តារាហ្វេសបុកល្បីឈ្មោះបានចេញមុខបកស្រាយថា «សូមគោរព ឯកឧត្តមរដ្ឋមន្ត្រីនៃក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាយើងខ្ញុំសូមជម្រាបថា ក្រុមហ៊ុនយេីងខ្ញុំបានចុះវិញ្ញាបនប័ត្រប្រវេទន៍ផលិតផល Anti-Pollution RR Serum របស់យើងនៅក្រសួងសុខាភិបាលរួចហើយ ហើយក៏បានឆ្លងកាត់ការពិនិត្យស្តង់ដារ ពីវិទ្យាស្ថានស្តង់ដារកម្ពុជាផងដែរ។ បន្ថែមពីលើនោះទៀត ផលិតផលរបស់យើងខ្ញុំ ក៏មានលិខិតចុះពីក្រសួងសុខាភិបាលនៃប្រទេស ម៉ាឡេស៊ីផងដែរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួងសុខាភិបាលមេត្តាជួយពិនិត្យឡើងវិញ នូវសេចក្តីជូនព័ត៌មាន នៅលើហ្វេសបុកផេករបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាកាលពីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដែលថាផលិតផល Anti-Pollution RR Serum របស់យើងខ្ញុំមិនទាន់មានវិញ្ញាបនប័ត្រប្រវេទន៍នៅឡើយ។ សូមក្រសួងមេត្តាជួយពិនិត្យឡើងវិញ និងទទួលយកការគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំ។ សូមអរគុណ»៕

អត្ថបទដែលជាប់ទាក់ទង