ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាទោចក្រយានកំណត់ ពីពេលវេលាប្រកួត ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០

85

 

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាទោចក្រ យានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំ ឆ្នាំ២០២០ នឹងត្រូវចាប់ផ្តើមនាថ្ងៃទី ២២ -២៣ ខែមករានេះ នៅខេត្តសៀមរាប ។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន និយាយនៅក្នុងស ន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី ១៩មករាថាឆ្នាំ២០២០គឺជាឆ្នាំដ៏សំខាន់មួយដែលសហព័ន្ធខ្មែរកីឡាទោចក្រយានចាប់ផ្តើមពង្រឹងគុណភាពបច្ចេកទេសនិងមន្ត្រីគណៈកម្មការតាមទម្រង់ស្តង់ដារអន្តរជាតិ ដើម្បីសម្រួចគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។
លោក អគ្គលេខាធិការរូបនេះអះអាងថា ការប្រ កួតថ្នាក់ជាតិនេះ មានប្រតិភូ គ្រូបង្វឹក កី ឡាករ កីឡាការិនី សរុបចំនួន៣១៩នាក់ មកពី២៤ក្លិបសមាគមរាជធានីខេត្តហើយបើបូករួមទាំងមន្ត្រីគណៈកម្មការបច្ចេកទេសនិងអ្នកស្ម័គ្រចិត្តទៀតមានចំនួនសរុបចន្លោះពី៥០០នាក់ ដល់៥៥០នាក់ ដើម្បីឲ្យដំណើរការប្រកួតនេះមានភាពរលូនបាន។
លោកបន្តថា តាមពិតចំនួនក្លិប សមាគម ដែលជាសមាជិករបស់សហព័ន្ធមានច្រើនជាងនេះ ប៉ុន្តែដោយ សារលទ្ធភាពនៃការរៀបចំ និងបញ្ហាជម្ងឺកូវីដ១៩ បូកផ្សំផងនោះទើបសហព័ន្ធព្យាយាមកាត់បន្ថយចំនួនកីឡាករ ដែលចូលរួម ។ ឆ្នាំនេះព្រឹត្តិការណ៍នៃការប្រកួតមានការចូលរួមពីក្លិបម៉ូតូធំBMWដើម្បីជួយសម្រួលលើវិញ្ញាសាកង់គួកដែលពួកគេសុទ្ធតែជាកីឡាករដែលមានកម្រិតសមត្ថ ភាព និងបទពិសោធន៍ខ្ពស់ ធ្លាប់ចូល រួមរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភព លោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពី ដើមឆ្នាំ២០២០ រួចមកហើយ។
គោលដៅនៃការរៀបចំព្រឹត្តការណ៏ប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២០នេះមានចំនួន២គឺទី១អនុវត្តតាមផែនការយុទ្ធសាស្រ្តរបស់
សហព័ន្ធមានការឯកភាពពីឯកឧត្តមប៉ាន សូរស័ក្តិជាប្រធានសហព័ន្ធបានដាក់ចេញ គឺត្រូវពង្រឹងសមត្ថភាពគណៈកម្មការបច្ចេកទេស និងគណៈកម្មការៀបចំ ក្នុងដំណើរឈានទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ក៏ដូចជាការប្រកួតកីឡាទោចក្រយានលើឆាកអន្តរជាតិផ្សេងៗទៀត នាពេលខាងមុខ។
គោលដៅសំខាន់ទី២នោះ គឺតាមរយៈការ ប្រកួតនេះ និងមានការចូលរួមពីកីឡាករ-កីឡាការិនី ពីគ្រប់រាជធានី ខេត្ត ក្នុងព្រះរា ជាណាចក្រកម្ពុជា ក៏ដូចជាបានផ្តល់ឱកាសដល់ពួកគាត់ក្នុងការបង្ហាញនូវទេសកោសល្យ ចំណេះ និងជំនាញ ដូច្នេះការប្រ កួតនេះក៍ដូចជាបានបង្ហាញពីការអភិវឌ្ឍសម ត្ថភាព និង កម្រិតបច្ចេកទេសរបស់ពួកគេផងដែរ។
សូមបញ្ជាក់ថាការប្រកួតជើងឯកថ្នាក់ជាតិនេះ ទទួលបានថវិកាគាំ ទ្រពីក្រសួងអប់រំយុវជននិងកីឡាជាមួយគ្នានេះក្រុមហ៊ុនេះ Herbalifeបានទទួើឧបត្ថម្ភផ្ដាច់មុខចំពោះព្រឹត្តិការណ៍នេះដោយក្រុមហ៊ុនបានឧបត្ថម្ភនូវថវិកាចំនួន ២០,៧០០ដុល្លារសហរដ្ឋអាមេរិកសម្រាប់
ការប្រកួត ដែលមា ន២វិញ្ញាសានេះ គឺប្រណាំងកង់គួកចម្ងាយ១៥០ គីឡូម៉ែត្រ និងប្រណាំងកង់ភ្នំចម្ងាយ ៤៣ គីឡូម៉ែត្រ ។
លោកអគ្គលេខាធិការបន្តថាការប្រកួតឆ្នាំនេះមិនដូចជាបណ្តាឆ្នាំមុនៗនោះទេដោយសហព័ន្ធនឹងត្រូវពង្រឹងលើវិន័យយ៉ាងតឹងរឹងចំពោះកីឡាករ កីឡា ការិនី រួមទាំងមន្ត្រីគណៈកម្មការបច្ចេកទេសទៀតផង ពីព្រោះថានេះជាការប្រកួតជើង ឯកថ្នាក់ជាតិ ដោយសហព័ន្ធចង់បានការចូល រួមរបស់កីឡាករ កីឡាការិនីប្រកប ដោយឆន្ទៈពិតប្រាកដ ដើម្បីប្រកួតប្រជែងអស់ពីសមត្ថភាព ។ ជាមួយគ្នានោះ សហ ព័ន្ធនឹងរៀបចំវិធានការអនាម័យ វាស់កម្តៅ បាញ់អាល់កុល និងរក្សាគម្លាតសុវត្ថិ ភាពឲ្យបានហ្មត់ចត់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង