ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមកីឡាកាយសម្ព័ន្ធ ក្រសួងមហាផ្ទៃ ខ្លាំងទៀតហើយ

80

 

ភ្នំពេញ៖ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកជាតិឆ្នាំ២០២០និងពានរង្វាន់ឯកឧត្តមបណ្ឌិតថោង ខុនលើកទី៤ដែលបានចាប់ផ្ដើមពី
ថ្ងៃទី១៤មកនោះបានបញ្ចប់ហើយនៅថ្ងៃទី១៩មករា ។
ឯកឧត្តមបណ្ឌិតថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធី
ប្រកួតប្រចាំឆ្នាំដ៍ធំនេះ ។
លោកណយ ផាណាដែលជាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានឲ្យដឹងថាក្លិប សមាគមចំនួន៨មកពី៤រាជធានី ខេត្តដែលមានកីឡាឆករកីឡាការិនីចំនួន៦១រូបរួមជាមួយមន្ត្រីបច្ចេកទេសនិងចៅក្រមចំនួន៤២រូបនិងមន្ត្រីស្ម័គ្រចិត្តចំនួន១០រូបបានចូលរួម
ក្នុងព្រឹត្តិការណ៍នេះ ។
នេះជាការប្រកួតជ្រើសរើសកីឡាករកីឡាការិនីប្រចាំឆ្នាំ២០២០និងជ្រើសរើសកីឡាករកីឡាការិនីឆ្នើមសម្រាប់ការប្រ
មូលផ្ដុំក្នុងក្រុមជម្រើសជាតិឆ្នាំ២០២១ជាមួយនឹងការត្រៀមលក្ខណៈសម្រាប់ចេញទៅហ្វឹកហាត់នៅប្រទេសចិនក្នុងឆ្នាំ២០២១នេះ។ការប្រកួតនេះគឺប្រើប្រាស់ថវិកាសរបស់ក្រសួងអប់រំយុវជន និង កីឡា ។
ការប្រកួតនេះគឺមិនមានការកម្រិតអាយុឡើយតែកីឡាករកីឡាការិនីត្រូវតែមកពីបណ្ដាក្លិបឬសមាគមដែលជាសមាជិករបស់ព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៤ដល់ថ្ងៃទី១៩មករាឆ្នាំ២០២១។សូមបញ្ជាក់ថាកាយសម្ព័ន្ធចែកចេញជា២ប្រភេទគឺ
កាយសម្ព័ន្ធអាអេរ៉ូប៊ិក(Aerobic) និង កាយសម្ព័ន្ធអាកទីស្ទីក (Artistic) ។
ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតនោះមាន៖សម្រាប់ប្រភេទកាយសម្ព័ន្ធអាកទីស្ទីក (Artistic)វិញ្ញាសាប្រកួតជាក្រុម៦នាក់បុរស
ការប្រកួតសរុបឧបករណ៍ទាំ៦(ឧបករណ៍កម្រាល សេះលោត សេះកង របាស្រប កង និង របាហ្នឹង ) ។ឧបករណ៍ជំនាញបុរសសេះលោត
ជំនាញសេះកង ជំនាញកម្រាល ជំនាញកង ជំនាញរបាស្រប និង ជំនាញរបាហ្នឹង ។
ចំពោះកាយសម្ព័ន្ធអាអេរ៉ូប៊ិក(Aerobic) វិញមានវិញ្ញាសាឯកត្តជនបុរស វិញ្ញាសាឯកត្តជននារី វិញ្ញាសាគូចម្រុះ(បុរស នារី )អាអេរ៉ូ
ប៊ិកទ្រីយ៉ូ(TRIO)បុរស នារី និងវិញ្ញាសាអាអេរ៉ូប៊ិកក្រុមចម្រុះ៥នាក់ ។
ក្រុមកីឡាកាយសម្ព័ន្ធក្រសួងមហាផ្ទៃនៅតែជាក្រុមខ្លាំងដដែលដោយប្រជែងបានមេដាយមាសចំនួន៥គ្រឿងមេដាយប្រាក់ចំ
នួន៤គ្រឿង និងមេដាយសំរិទ្ធចំនួន៦គ្រឿង ។ក្រុមមកពីខេត្តក្រចេះដែលឈរនៅចំណាត់ថ្នាក់លេខ២នោះប្រជែងបានមេដាយមាសចំនួន
៤គ្រឿង មេដាយប្រាក់ចំនួន១គ្រឿង និងមេដាយសំរិទ្ធចំនួន៤គ្រឿង ។
ខេត្តកំពង់ឆ្នាំងបានមេដាយមាសចំនួន៣គ្រឿងមេដាយប្រាក់ចំនួន៥គ្រឿងនិងមេដាយសំរិទ្ធចំនួន៣គ្រឿង។ខេត្តតាកែវដណ្ដើម
បានមេដាយមាសចំនួន១គ្រឿង និង មេដាយប្រាក់ចំនួន៣គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង