ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទ្រីយ៉ាត្លុង ចាប់ផ្ដើមការប្រកួត ថ្ងៃស្អែកហើយ

106

ភ្នំពេញ៖ការប្រកួតកីលាទ្រីយ៉ាត្លុងជើងឯកជាតិឆ្នាំ២០២០ដែលនឹងធ្វើនៅខេត្តកែបនោះចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃទី២០មករាត
ទៅដែលការប្រកួតនេះមានចំនួន៣វិញ្ញាសាគឺទ្រីយ៉ាត្លុង(Triathlon) ឌូអាត្លុង (Duathlon) និង អាគ័រត្លុង(Aquathlon) ។
អ្នកស្រីសូ រ៉ាន់ដេតដែលជាប្រធានគណៈកម្មការបច្ចេកទេសបានប្រាប់ឲ្យដឹងថាសម្រាប់ថ្ងៃដំបូងគឺសហព័ន្ធផ្ដល់ឧិកាសដល់
កីឡាករ កីឡាការិនីបានហ្វឹកហាត់សិនហើយនៅថ្ងៃបន្ទាប់ការប្រកួតនឹងចាប់ផ្ដើម ។
សម្រាប់ការប្រកួតកីឡាទ្រីយ៉ាត្លុងមានកីឡាករចូលរួមចំនួន១៤រូប និង កីឡាការិនីចំនួន៤រូប ។សម្រាប់វិញ្ញាសានេះត្រូវចាប់ផ្ដើម
ជាមួយនឹងការហែលទឹកចម្ងាយ៧៥០ម៉ែត្រ បន្ទាប់ជិះកង់ចម្ងាយ២០គីឡូម៉ែត្រ និងបញ្ចប់ដោយការរត់ចម្ងាយ៥គីឡូម៉ែត្រ ។
សម្រាប់ប្រភេទកីឡាឌូអាត្លុងមានកីឡាករចូលរួមចំនួន២០រូប និង កីឡាការិនីចំនួន១២រូប ។ប្រភេទវិញ្ញាសានេះចាប់ផ្ដើមដោយ
ការរត់ចម្ងាយ៥គីឡូម៉ែត្រ បន្ទាប់មកប្រណាំងកង់ចម្ងាយ២០គីឡូម៉ែត្រ និងបញ្ចប់ដោយការរត់ចម្ងាយ២,៥០គីឡូម៉ែត្រ ។
ប្រភេទវិញ្ញាសាអាគ័រត្លុងមានអ្នកចូលរួមប្រកួតចំនួន៥រូបតែប៉ុណ្ណោះ ។លោកងិន សុខបញ្ញាដែលជាអគ្គលេខាធិការរបស់សហ
ព័ន្ធបានឲ្យដឹងថាអាគ័រត្លុងនេះគឺប្រកួតសម្រាប់ប្រភេទអាយុក្រោម១៦ឆ្នាំ ។អាគ័រត្លុងចាប់ផ្ដើមដោយការហែលទឹកចម្ងាយ៣៥០ម៉ែត្រ និង
បញញចប់ដោយការរត់ប្ណាំងចម្ងាយ២,៥០គីឡូម៉ែត្រ ៕

អត្ថបទដែលជាប់ទាក់ទង