ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីជាន់ខ្ពស់ នៅ​ស្រុក​បន្ទាយស្រី​បង្ហាញ ពី​មោទនភាព​ចំពោះ​ការបង្កើន​ផលដំណាំ របស់​ពលរដ្ឋ ស្ថិ​ក្នុង​មូលដ្ឋាន​ខ្លួន

115

 

​សៀមរាប​៖ លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី ខេត្ដ​សៀមរាប បានបង្ហាញ ពី​មោទនភាព​ចំពោះ​ការបង្កើន​ផលដំណាំ របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន របស់ខ្លួន កាលពី​ថ្ងៃទី​២០ មករា​ឆ្នាំ​២០២១​នេះ​ថា ៖ ទីតាំង​ចំការ​តា​ង៉ែ បន្ទាយស្រី​ផ្អែម​មុត​ឈ្ងុយឆ្ងាញ់ ស្រស់​ថ្មី​ពី​ធម្មជាតិ សំខាន់​អាច​ទៅលេង​ដល់​ចម្ការ ហើយ​ដើរ​កាច់​ពី​ដើម ដោយ​ខ្លួនឯងបាន​ទៀត ។

​តោះ​អ្នក​សៀមរាប​មក​សាក​ភ្លក់​រសជាតិ និង​គាំទ្រ​ផ្លែ​តា​ង៉ែ​ន​ក្នុង​ខេត្ត​យើង​ម្តង ប្រហែលជា​នៅ​មិនទាន់មាន​អ្នកដឹង​ច្រើន​ទេ ថា​នៅ​ជើងភ្នំ​គូលែន​មាន​ចម្ការ​តា​ង៉ែ​ន ដ៏​គួរឱ្យ​ចង់​មកលេង​មួយ​នេះ​។ ដើម្បី​ចូលរួម​ជម្រុញឱ្យមាន​ការរីកចម្រើន និង​បង្កើន​ភាព​ទាក់ទាញ​ខាង​ផ្នែក​ក​សិ​ទេសចរណ៍​នៅក្នុង​ស្រុក​បន្ទាយស្រី ម្ចាស់​ចម្ការ​បាន​យល់ព្រម​សហការ​ជាមួយ​រដ្ឋបាល​ស្រុក ដោយ​លក់​ជូន​ក្នុងតម្លៃ​ពិសេស​(​ត្រឹមតែ​៥០០០​រៀល​ក្នុង​មួយ​គីឡូ​) សម្រាប់អ្នកទេសចរ​ដែ​ល​អញ្ជើញ​មក​ទិញ​ដល់​ចម្ការ​ផ្ទាល់ ហើយ​អនុញ្ញាតឱ្យ​ដើរ​កាច់​យក​ខ្លួនឯង និង​អាច​បេះ​ហូប​ពី​ដើម​ម៉ា​សេរី​ដោយ​មិន​គិតថ្លៃ​បន្ថែម​ទៀតផង ។

លោក​អភិបាលស្រុក​បានលើកឡើង​ថា​៖ ខ្ញុំ​ពិតជា​ចង់ឃើញ​បងប្អូន​ប្រជាកសិករ​នៅក្នុង​ស្រុក​បន្ទាយស្រី និង​អ្នកវិនិយោគ នាំគ្នា​ដាំ​ដំណាំ​ហូប​ផ្លែ​ឱ្យបាន​ច្រើន ជាពិសេស​ប្រភេទ​ដែល​លក់បាន​ថ្លៃ មាន​ភាព​ទាក់ទាញ និង​មាន​ទីផ្សារ​ទូលំទូលាយ​ស​ម្រា​ប់​វិស័យ​ទេសចរណ៍ ហើយ​រៀបចំ​ចម្ការ​និង​កសិដ្ឋាន​របស់ខ្លួន​ឱ្យទៅជា​រមណីយដ្ឋាន​សម្រាប់​មកលេង​កម្សាន្ត​ផង​។ បើ​ធ្វើបែបនេះ​បាន ខ្ញុំ​ជឿថា​យើង​នឹង​អាច​ជម្រុញ​ឱ្យ​អ្នកទេសចរ​មកលេង​ស្រុក​របស់​យើង​កាន់តែច្រើន ព្រមទាំង​អាច​នាំចេញ​នៅនឹងកន្លែង​នូវ​កសិផល​ទាំង នេះ​ទៅ​ផ្គត់ផ្គង់​ដល់​ក្នុង​ក្រុង​សៀមរាប​ទៀតផង​។ រដ្ឋបាល​ស្រុក​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ជម្រុញ​ទីផ្សារ និង​ផ្តល់​ការគាំទ្រ​គ្រប់​រូបភាព ធ្វើយ៉ាងណា​ដើម្បីឱ្យ​បន្ទាយស្រី សម្រេចបាន​នូវ​ចក្ខុវិស័យ​ជា​ដែនដី​ក​សិ​ទេសចរណ៍​ដ៏​គួរឱ្យ​ទាក់ទាញ​មួយ​នៅក្នុង​ពេលអនាគត​។​
លោក​បន្តថា​៖ តា​ង៉ែ​ន​បន្ទាយស្រី បើ​បងប្អូន ទៅ លេង​បន្ទាយស្រី បងប្អូន​និង​ឃើញ ពាក្យស្លោក​មានន័យ​សម្រាប់​ការលើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ដាំ​ដុះ​នោះ ។ ដើម​តា​ង៉ែ​ន​ទាំងនេះ​មិនមាន​បាញ់ថ្នាំ​គីមី​ឡើយ មាន​សុវត្ថិភាព ១០០%​សម្រាប់​ការ បេះ​ហូប​ភ្លាមៗ ពី​ដើម​ផ្ទាល់ តែមាន​លក្ខខណ្ឌ​តម្រូវឱ្យ​បងប្អូន​ចូលទៅ​លេង ត្រូវតែ​ទិញ​ចាប់ពី​១០​គីឡូ​ឡើងទៅ ទើប​អាច​ចូល​លេង​បាន មូលហេតុ ធ្វើ​ដូច្នេះ​ព្រោះ​ខ្លាច​បងប្អូន​ដើរ លេង​ហួ​ប​ឆ្អែត​ហើយ ទិញ​តែ​កន្លះ​គីឡូ ឬ​អត់​ទិញ​តែម្ដង ក៏​ថា​បាន ។ ចំការ​តា​ង៉ែ​ន នេះ​មាន​ទីតាំងនៅ ជើងភ្នំ​គូលែន ចូល​តាម​ច្រក​ផ្លូវ​វត្ត​ស្គន់ ក្នុងភូមិ​ស្គន់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​៕ . សំរិត​

អត្ថបទដែលជាប់ទាក់ទង