ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​ជាតិ​អប្សរា មាន​គម្រោង​បង្កើត​ផ្លូវ​ថ្មី និង​រៀបចំ​ចំណតរថយន្ត​មួយចំនួនទៀត ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​រមណីយដ្ឋាន​អង្គរ​

73

​សៀមរាប​៖ លោក​ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះទៅ​ត្រួតពិនិត្យ​ទីតាំង​មួយចំនួន​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​ផ្តល់យោបល់​បច្ចេកទេស និង​ដំណោះស្រាយ​នានា​សម្រាប់​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍ នៅ​​ថ្ងៃ​៦​កើត ខែមាឃ ឆ្នាំជូត​ទោស័ក​ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​១៩ ខែមករា ឆ្នាំ​២០២១ ។
នៅក្នុង​ដំណើរការ​ត្រួតពិនិត្យ​ការងារ​នេះ គណៈប្រតិភូ​បាន​ចុះ​ពិនិត្យ​ទីតាំង​ខាង កើត​ខ្លោងទ្វារ​ជ័យ ដើម្បី​រក​ទីតាំង​ចំណត​ថ្មី ចៀសវាង​កុំឱ្យ​រថយន្ត​ដឹក​ភ្ញៀវទេសចរ ចត​នៅមុខ​ប្រាសាទចៅសាយទេវតា និង​ខាងកើត​ខ្លោងទ្វារ​ជ័យ​។ ក្នុងនោះ​ក៏បាន​ពិ ភា​ក្សា​លើ​ការបង្កើត​ផ្លូវ​ថ្មី ដើម្បីឱ្យ​ភ្ញៀវទេសចរ​អាច​ដើរ​កម្សាន្ត​មកកាន់​រហាត់ទឹក​នៅក្នុង​សួន​បណ្តុះ​កូនឈើ ស្ពានថ្ម​ប្រាសាទតាកែវ ប្រាសាទចៅសាយទេវតា និង​ប្រាសាទធម្មនន្ទ​បាន​ងាយស្រួល​។ បន្ថែម​ពី​នោះ ក៏​ពិនិត្យ​លទ្ធភាព​បង្កើត​ផ្លូវ​ដើរ ឬ​ផ្លូវ​កង់​ចេញពី​ខ្លោងទ្វារ​ជ័យ​ទៅ​ខ្លោងទ្វារ​ខ្មោច និង​ទីតាំង​ចំណត​នៅក្នុង​ក្រុង​អង្គរធំ ដើម្បី​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចំណតរថយន្ត​សម្រាប់​បម្រើឱ្យ​វិស័យ​ទេសចរណ៍​ផងដែរ​។​

លោ ហង់ ពៅ ក៏បាន​ស្នើសុំ​យោបល់​ទៅកាន់​អ្នកជំនាញ​បុរាណវិទ្យា ដើម្បី​រៀបចំ​ស្តារ​ស្រះ​ទឹក​នៅ​ខាងត្បូង​នៃ​ផ្លូវ​ចូល​ខាងកើត​ប្រាសាទ​បា​យ័ន្ត​ឡើងវិញ ឱ្យមាន​រូបរាង​ពេញលេញ​។ ចំណែក​នៅ​ជ្រុង​ខាងត្បូង​ឆៀង​ខាងលិច​ប្រាសាទ​បា​យ័ន្ត ត្រូវ​រៀបចំ​ប្រព័ន្ធ​រំដោះ​ទឹក​ចេញ ដើម្បី​សោភណភាព និង​បញ្ចៀស​ផលប៉ះពាល់​ផ្សេងៗ​ដល់​ប្រាសាទ​។ ជាមួយគ្នានេះ ឯកឧត្តម​អគ្គនាយក និង​អ្នកជំនាញ​គ្រប់​នាយកដ្ឋាន ក៏បាន​ចុះទៅពិនិត្យ​សំណង់​អគារ​សាលា​បារាំង​ចុង​បូព៌ា ដែលមាន​អាយុ​ជាង​១០០​ឆ្នាំ​មកហើយ​នៅ​ខាងលិច​ប្រាសាទ បា​យ័ន្ត ដើម្បី​ពិនិត្យ​ពី​ស្ថានភាព​សំណង់ និង​ឱ្យ​រៀបចំ​ជួសជុល​អគារ​នេះ​ឡើងវិញ​សម្រាប់ ទុកជា​កន្លែង​រក្សាទុក​ដាក់​បុរាណវត្ថុ​ផ្សេងៗ ព្រោះ​កន្លែង​នេះ​ក៏​ជាទី​តាំង​រក្សាទុក និង​ជួស ជុល​បុរាណវត្ថុ​ពី​សម័យ​បារាំង​មក​ដែរ​៕.​សំរិត​

អត្ថបទដែលជាប់ទាក់ទង