ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌ​បឹង​កេងកង ប្រជុំ​គណៈបញ្ជាការ​ឯកភាព ផ្ដោត​សំខាន់​ទៅលើ​របៀបវារៈ​៤​ចំណុច​

89

 

​ភ្នំពេញ​៖​នៅ​សាលាខណ្ឌ​បឹង​កេងកង​កាលពី​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​នេះ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង បាន​បើក​កិច្ចប្រជុំ « គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​បឹង​កេងកង »​ដោយ​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តឡើង​ក្រោម​អធិបតីភាព​លោក ធឹ​ម សំអាន អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​បឹង​កេងកង និង ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ បឹង​កេងកង​ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី គណៈ​អភិបាលខណ្ឌ អធិការរង​នគរបាល​ខណ្ឌ បញ្ជា​ការរង​កងរាជអាវុធហត្ថ​ខណ្ឌ នាយក​~​នាយករង ប្រធានការិយាល័យ លោក​-​លោកស្រី​ចៅសង្កាត់​ទាំង​៧ និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ចូលរួម​ស្ដាប់​ជាច្រើនរូប​ទៀត​គឺ​ដើម្បី​យក​ខ្លឹមសារ​កិច្ចប្រជុំ​នា​រសៀល​នេះ​អនុវត្តន៍​ផងដែរ​។​

លោកស្រី​សុ​ិ​ន រតនា​អភិបាលរងខណ្ឌ​បឹង​កេងកង​បានអោយដឹងថា​កិច្ចប្រជុំ​គណៈ​បញ្ជា​ឯកភាព​ខណ្ឌ​នៅ​រសៀល​នេះ​ដោយ​ផ្ដោតទៅលើ​របៀបវារៈ​ដូចខាងក្រោម​នេះ​ពោលគឺ​ទី​១. ការលុបបំបាត់​ការបង្ក​សម្លេង​រំខាន​លើស​កំរិត​កំណត់ដោយ​យានយន្ត​គ្រប់​ប្រភេទ​។​

​ទី​២.​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់ របៀបរាបរយ​សាធារណៈ​ក្នុង​មូលដ្ឋាន​ខណ្ឌ និង​សន្តិសុខ​ផ្សារ​ទាំង​២​។​
​ទី​៣.​ការងារ​អនាម័យ បរិស្ថាន​ក្នុង​មូលដ្ឋាន និង​ទី​៤.​ការងារ​ផ្សេងៗ​៕​

អត្ថបទដែលជាប់ទាក់ទង