ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវ​ចំនួន​៨​ខ្សែ​ថ្មី​ដំណើរការ​អ៊ុត​កៅស៊ូ​AC ក្នុងចំណោម​១៦​ខ្សែ ដែល​ជួសជុល​នៅ​ខណ្ឌដូនពេញ​ជា​គម្រោង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​

75

 

​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ណែ​នាំឱ្យ​អង្គភាព​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ជំរុញ​ការងារ​ជួសជុល​ផ្លូវ​ឡើងវិញ​ក្រោយ​ទឹកជំនន់​ឆ្នាំ​២០២០​ដោយ​ធ្វើ​គ្រឹះ​ក្រោម​រួចហើយ​ដំណើរ​ការចាក់​អ៊ុត​កៅស៊ូ​បេ​ទី​មមី​ណឺ​ហៅថា​AC​ជាក់ស្ដែង​នៅពេលនេះ​ក្នុង​ខណ្ឌដូនពេញ​មាន​ផ្លូវ​ដែល​អ៊ុត​កៅស៊ូ​ប្រភេទ​AC​នេះ​មាន​ចំនួន​៨​ខ្សែ ក្នុងចំណោម​១៦​ខ្សែ សម្រាប់​ក្នុង​ខណ្ឌដូនពេញ ដែល​ត្រូវបាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដាក់​ផែន​ការឱ្យ​មន្ទីរជំនាញ​អនុវត្ត​គម្រោង​ឆ្នាំ​២០២០​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួសជុល​ផ្លូវ​ឲ្យ​បានល្អ​ប្រសើរ ។​

​កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១​នេះ លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ និង​មន្ត្រី​ជំនាញ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ជួសជុល​ផ្លូវ​អ៊ុត​កៅស៊ូ​ប្រភេទ​AC កម្រាស់​០.៥​សង់​ទី​មែត្រ ចំនួន​៨​ខ្សែ ដែលជា​គម្រោង​របស់រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។

​ក្នុងនោះ​លោក សុខ ពេញ​វុ​ធ ក្នុងនាម​ប្រជាពលរដ្ឋ​ក៏ដូចជា​មន្ត្រីរាជការ​ខ​ណ្ឌ​-​សង្កាត់ នៅ​ខណ្ឌដូនពេញ​សូម​ថ្លែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ដែល​តែងតែ​យកចិត្តទុកដាក់​អំពី​ការងារ​អភិវឌ្ឍ មូលដ្ឋាន ក្នុង​គោលបំណង​លើកកម្ពស់​ជីវភាព និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត ៕​

អត្ថបទដែលជាប់ទាក់ទង