ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោង​នឹង​ទិញ​រថយន្ត​សម្រាប់​បូម​លូ​ចំនួន​១៨​គ្រឿង​បន្ថែមទៀត ដើម្បី​ជំរុញ​ឲ្យ​ការ​ស្តារលូ​នៅក្នុង​រាជធានី​ភ្នំពេញ​

73

​ភ្នំពេញ ៖​គ្រោង​នឹង​ទិញ​រថយន្ត​សម្រាប់​បូម​លូ​ចំនួន​១៨​គ្រឿង​បន្ថែមទៀត ដើម្បី​ជំរុញ​ឲ្យ​ការ​ស្តារលូ​នៅក្នុង​រាជធានី​ភ្នំពេញ ដំណើរការ​ទៅបាន​រលូន និង​លឿន​ទៅតាម​ការគ្រោងទុក ដើម្បី​ឲ្យ​ប្រពន្ធ​លូ​ទាំងនោះ​អាច​រំដោះ​ទឹកបាន​នា​រដូវវស្សា​ខាងមុខនេះ​។​

​នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹងពី​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី ២០​ខែមករា​ឆ្នាំ​២០២១​នេះ នៅក្នុង​កិច្ចប្រជុំ​មួយ ជាមួយនឹង​អាជ្ញាធរ​នៅ​ខណ្ឌ​ទាំង​១៤​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

ក្នុង​កិច្ចប្រជុំ​នោះ លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា​៖ ការ​ស្ដារលូ ដោយ​ដៃ​មកដល់​សម័យនេះ គឺ​វា​ហួសពេល​ហើយ​។ ដូច្នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ទិញ​រថយន្ត​សម្រាប់​បូម​លូ​ចំនួន​១៨​គ្រឿង​បន្ថែមទៀត​ដើម្បី​ទ្រ​សភាពការណ៍​នៃ​ការស្តារ​លូ​នេះ​ឱ្យបាន​ល្អ លឿន ពិសេស​យើង​ត្រូវធ្វើ​ឲ្យ​បាន​ទាន់ពេល​នៅក្នុង​រដូវប្រាំង​នេះ​។ មានន័យថា ពេល​ភ្លៀង​ធ្លាក់​មកដល់​ប្រព័ន្ធ​លូ​យើង​អាច​ហូរ​បាន​ស្រួល​រំដោះ​ការលិចលង់​បានតែ​ម្តង​៕​

 

អត្ថបទដែលជាប់ទាក់ទង