ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យបំផ្លាញសិប្បកម្ម ផលិតទ្វារជ័រ នៅសង្កាត់វាលស្បូវ

90

 

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី20 ខែមករា ឆ្នាំ2021 នេះមានករណីអគ្គីភ័យឆាបឆេះឡើងសន្ធោសន្ធៅដោយស្ថិតនៅតាមបណ្ដោយផ្លូវលំ ភូមិស្វាយតាអ៊ុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ម្ចាស់ឈ្មោះ : ជា ចន្ទណារិទ្ធិ ភេទប្រុស អាយុ40ឆ្នាំមុខរបរ​ : ម្ចាស់ឃ្លាំង ។
មូលហេតុ​ដោយឆ្លងចរន្តអគ្គិសនី ។
ប្រភេទសំណង់​ :​ ថ្មបេតុង ប្រក់ដំបូលសង្ក័សី(ទំហំ 5ម៉ែត្រ x 30ម៉ែត្រ ) ។
ខូចខាត: ឆេះសំភារះម៉ាសីនបាញ់ថ្នាំចំនួន02គ្រឿងនិងម៉ាសីនត្រជាចំនួន02គ្រឿងនិងសំភារះនៅក្នុងឃ្លាំង01ចំនួនធំទៀត ទំហំ5ម៉ែត្រ x 30ម៉ែត្រ និងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។
ស្លាប់មនុស្ស : គ្មាន។ប៉ុន្តែរងរបួសមនុស្សប្រុសចំនួន 02នាក់ មានឈ្មោះដូចខាងក្រោម:
1/- ឈ្មោះ ផាត់ ភារះ ភេទប្រុស អាយុ35ឆ្នាំ មុខរបរ មេការ។
2/-ឈ្មោះ ជា សុខខួចភេទប្រុស អាយុ35ឆ្នាំមុខរបរជាងតំឡើងទ្វា។
រថយន្តការិ.​អគ្គិភ័យ​រាជធានីភ្នំពេញ :​ ចំនួន​12គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​12ឡាន​ ស្មើនឹង​48ម៉ែត្រគូប ។
រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន05គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន05ឡាន ស្មើរនឹង20ម៉ែត្រគូប ។រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន 04គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន04ឡាន សើ្មនឹង16ម៉ែត្រគូប។ រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន06ឡាន ប្រើប្រាស់ទឹកអស់ចំនួន06ឡាន ស្មើរនឹង24ម៉ែត្រគូប។
រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន01ឡាន មិនបានប្រើប្រាស់ទឹក។
រថយន្តអគ្គិភ័យខេត្តកណ្តាយចំនួន02គ្រឿងប្រើប្រាស់ទឹកអស់ចំនួន02ឡានស្មើរនិង06ម៉ែត្រ។
រថយន្តអគ្គិភ័យខេត្តកៀនស្វាយចំនួន01គ្រឿងប្រើប្រាស់ទឹកអស់ចំនួន01ឡានស្មើរនិង03ម៉ែត្រ។
រថយន្តអគ្គិភ័យអូរឡាំងព្យ្វាចំនួន02គ្រឿងប្រើប្រាស់ទឹកអស់02ឡានស្មើ08ម៉ែត្រគូប។
រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន01គ្រឿងប្រើប្រាស់ទឹកអស់01ឡានស្មើ10ម៉ែត្រ។
ពន្លត់ចប់​ :​ នៅម៉ោង​16:30នាទីល្លាច នាថៃ្ងខែឆាំ្នដដែល៕

អត្ថបទដែលជាប់ទាក់ទង